អគ្គលេខាបក្ស លោក Nguyen Phu Trong អញ្ជើញទៅទស្សនកិច្ចការងារនៅខេត្ត Phu Yen
|
អគ្គលេខាបក្ស លោក Nguyen Phu Trong អញ្ជើញទៅទស្សនកិច្ច
ការងារនៅខេត្ត Phu Yen |
(VOVworld)-នាថ្ងៃទី៣ឧសភា អគ្គលេខាបក្សកុម្មុយនិស្តវៀតណាម លោក
Nguyen Phu Trong បានអញ្ជើញទៅបំពេញទស្សនកិច្ចការងារនៅខេត្ត Phu Yen។ នាពេលព្រឹកថ្ងៃដដែល លោក Nguyen Phu Trong បានអញ្ជើញទៅសាកសួរសុខ
ទុក្ខកម្មាភិបាល បក្ខជន និងប្រជាជននៅឃុំ Son Ha ស្រុកព្រៃភ្នំ Son Hoa ជាតំ
បន់ព្រៃភ្នំជួបលំបាកច្រើន។ មានក្តីសោមនាស្សរីករាយចំពោះការផ្លាស់ប្តូរគួរឲ្យ
កត់សម្គាល់នៅឃុំ Son Ha ក៏ដូចជានៅឃុំចំនួន១៣ទៀតក្នុងស្រុក Son Hoa ។លោកអគ្គលេខាបានចាត់ទុកថា សក្តានុពលសម្រាប់ការ អភិវឌ្ឍន៍របស់ឃុំនៅ
ធំធេងណាស់។ អគ្គលេខាបក្ស លោក Nguyen Phu Trong ក៏បានកត់សរសើរ
ចំពោះការដែលកម្មាភិបាល បក្ខជនក្នុងឃុំបានសកម្មចូលរួម ក្នុងការកាត់បន្ថយ
ភាពក្រីក្រ បន្ថយអាត្រាគ្រួសារក្រីក្រក្នុងស្រុកឲ្យនៅត្រឹម៤%ប៉ុណ្ណោះ។ លោក
អគ្គលេខាបានក្រើនរំលឹកបក្សភាគឃុំ Son Ha និងស្រុក Son Hoa ផ្តោតការយក
ចិត្តទុកដាក់លើការងារកសាងបក្ស កសាងប្រព័ន្ធនយោបាយ និបន្តអនុវត្តយ៉ាង
ល្អនូវសេចក្តីសម្រេចចិត្តមជ្ឈឹមលើកទី៤ស្តីពីការងារកសាងបក្ស យ៉ាងខ្លាំងនិង
យូរអង្វែង។នាពេលរសៀលថ្ងៃទី៣ឧសភានោះ អគ្គលេខាបក្ស លោក Nguyen
Phu Trọng អញ្ជើញជួបធ្វើការជាមួយគណៈកម្មាធិការបក្ស និង ថ្នាក់ដឹកនាំរបស់
ខេត្ត Phu Yen ផងដែរ៕