អគ្គលេខាបក្សកម្មុយនីស្តវៀតណាម Nguyen Phu Trong ទៅបំពេញការងារនៅខេត្ត Ha Nam
|
Tổng Bí thư Nguyễn Phú Trọng thăm và làm việc tại Hà Nam |
(VOV)_ថ្លែងមតិនៅក្នុងជំនួបធ្វើការជាមួយបណ្ដាកម្មាភិបាល ប្រជាជននៅ
ឃុំ Vu Ban ស្រុក Binh Luc ខេត្ត Ha Nam (ភាគខាងជើងវៀតណាម) នាព្រឹកថ្ងៃទី២ សីហា អគ្គលេខាបក្សកម្មុយនីស្តវៀតណាម លោក Nguyen Phu Trong
បានអះអាងថា៖ បណ្ដាទំនៀមទំលាប់ដាំដុះ ផលិតកម្មកសិកម្មដែលបានមាន
ការផ្លាស់ប្តូរថ្មីជាច្រើន ដោយសារការអនុវត្តវិទ្យាសាស្ត្របច្ចេកវិទ្យាចូលក្នុង
ផលិតកម្ម បានជានៅសល់ពលករជាច្រើន។ ដូច្នេះ រដ្ឋអំណាចតំបន់ត្រូវមាន គោលនយោបាយដោះស្រាយការងារនៅក្នុងតំបន់ យកចិត្តទុកដាក់ដល់ការបណ្ដុះបណ្ដាលវិជ្ជាជីវះ និងលើកកំពស់ប្រភពធនធានមនុស្ស…លៗ។
អគ្គលេខាបក្ស Nguyen Phu Trong ក៏បានអញ្ជើញទៅទស្សនារូបសណ្ឋានចិញ្ចឹមជាគំរូក្នុងតំបន់ទៀតផង៕