អគ្គលេខាបក្សកម្មុយនិស្តវៀតណាម លោក Nguyen Phu Trong ជួបសន្ទនាជាមួយប្រធានាធិបតីរុស្ស៊ី
|
អគ្គលេខាបក្សកម្មុយនិស្តវៀតណាម លោក Nguyen Phu Trong ជួបសន្ទនាជាមួយប្រធានាធិបតីរុស្ស៊ី (Image: nld.com.vn) |
(VOVworld) – នាថ្ងៃទី ២៥ វិច្ឆិកា អគ្គលេខាបក្សកម្មុយនិស្តវៀតណាម លោក
Nguyen Phu Trong ជួបសន្ទនាជាមួយប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin។
នាថ្ងៃដ៏ដែល លោក Nguyen Phu Trong បានជួបជាមួយនាយករដ្ឋមន្ត្រីរុស្ស៊ី
លោក Dmitry Medvedev។ មុននោះ នារសៀលថ្ងៃទី ២៤ វិច្ឆិកា ក្នុងជំនួបជាមួយ
លោក អគ្គលេខា Nguyen Phu Trong ប្រធានក្រុមប្រឹក្សារសហព័ន្ធរុស្ស៊ី (ព្រឹទ្ធសភា)
លោកស្រី Valentina Matvienko និងប្រធានស្តីទីដុយម៉ាជាតិ (រដ្ឋសភា) លោក Igor
Melnikov បានអះអាងថា៖ បណ្ដាគណៈបក្សនយោបាយក្នុងរដ្ឋសភារុស្ស៊ីគាំទ្រ
ទំនាក់ទំនងសហប្រតិបត្តិការលើគ្រប់វិស័យជាមួយវៀតណាម។ ការបង្កើន
ទំនាក់ទំនងដៃគូយុទ្ធសាស្ត្រលើគ្រប់វិស័យជាមួយវៀតណាមគឺជាការផ្តួចផ្តើម
គំនិតយុទ្ធសាស្ត្ររបស់សហព័ន្ធរុស្ស៊ី។ ស្តីអំពីបញ្ហាលើសមុទ្រខាងកើតថ្នាក់ដឹក
នាំរដ្ឋសភារុស្ស៊ីបានចាត់ទុកថា៖ រាល់ជំលោះនៅតំបន់អាស៊ី-ប៉ាស៊ីហ្វិកត្រូវដោះ
ស្រាយដោយសន្តិវិធីដោយឈរនៅ ច្បាប់អន្តរជាតិ ជាពិសេសគឺអនុសញ្ញានៃ
អ.ស.ប. ស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២។
អគ្គលេខា Nguyen Phu Trong និងថ្នាក់ដឹកនាំរដ្ឋសភារុស្ស៊ីទាំង ២ រូបបានឯកភាពថា៖ រដ្ឋសភានៃប្រទេសទាំង ២ អនុវត្តបណ្ដាកិច្ចព្រមព្រៀងសហប្រតិបត្តិការយ៉ាងឆាប់ៗ តាមរយៈផែនការធ្វើសកម្មភាពរវាងក្រុមសមាជិកសភាមិត្តភាព ព្រមទាំង គាំទ្រការ ជំរុញបញ្ចប់ការចរចារនិងឆ្ពោះទៅការចុះហិត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី រវាងសម្ព័ន្ធភាពគោយជាមួយវៀតណាម ជាដើម។ នាថ្ងៃ៏ដដែល លោក Nguyen Phu
Trong បានទៅទស្សនាសម្ព័ន្ធក្រុមហ៊ុនប្រេងឧស្ម័ន្ធ Zarubezhneft។ ថ្លែងមតិនៅទីនេះ លោកបានលឹកទឹកចិត្តនិងគាំទ្រសម្ព័ន្ធក្រុមហ៊ុន Zarubezhneft បើកទូលាយសកម្មភាព
របស់ខ្លួននៅវៀតណាម៕
Vu Duy អ្នកយកព័ត៌នាមនៃវិទ្យុសម្លេងវៀតណាមប្រចាំនៅរុស្ស៊ី