អគ្គលេខាបក្សកុម្មុយនិស្តវៀតណាមចាប់ផ្តើមដំណើទស្សនកិច្ចជាផ្លូវការនៅឥណ្ឌា

អគ្គលេខាបក្សកុម្មុយនិស្តវៀតណាមចាប់ផ្តើមដំណើទស្សនកិច្ចជាផ្លូវការនៅឥណ្ឌា - ảnh 1
អគ្គលេខា  Nguyen Phu Trong បាន ជួបសំណះសំណាលជាមួយបុគ្គលិកនិងកម្មភិបាលនៃស្ថានទូតវៀតណាមប្រចាំនៅឥណ្ឌា
 (Image: VOV)

(VOVworld) -  នារសៀលថ្ងៃទី ១៩ វិច្ឆិកា អគ្គលេខាគណៈកម្មាធិការមជ្ឈឹមបក្ស កុម្មុយនិស្តវៀតណាម លោក Nguyen Phu Trong រួមជាមួយគណៈប្រតិភូជាន់ខ្ពស់
បានទៅកាន់រដ្ឋធានី New Delhi  ចាប់ផ្តើមដំណើទស្សនកិច្ចជាផ្លូវការថ្នាក់រដ្ឋនៅ
ឥណ្ឌា តាមសេចក្តីអញ្ជើញរបស់នាយករដ្ឋមន្ត្រីប្រទេសម្ចាស់ផ្ទះ លោក Manmohan
Singh ។ នារសៀលថ្ងៃដ៏ដែល អគ្គលេខា Nguyen Phu Trong បានជួបសំណះសំ
ណាលជាមួយបុគ្គលិកនិងកម្មភិបាលនៃស្ថានទូតវៀតណាមប្រចាំនៅឥណ្ឌា រួមជាមួយអាណិកជនវៀតណាមនៅប្រទេសនេះ។ ថ្លែងមតិនៅទីនេះ អគ្គលេខា
Nguyen Phu Trong បានអះអាងថា៖ វៀតណាមជានិច្ចកាលយកចិត្តទុកដាក់ដល់
ការអភិវឌ្ឍន៍ទំនាក់ទំនងមិត្តភាពសហប្រតិបត្តិការលើគ្រប់វិស័យ ជាមួយឥណ្ឌា។

“ខ្ញុំមានគោលបំណងថា៖ យើងបន្តសាមគ្គី ជួយឧបត្ថម្ភគ្នាទៅវិញទៅមក ដើម្បី សម្រេចល្អជាងទៀតទៅតាមតួនាទីភារកិច្ចរបស់ខ្លួន។ ចំពោះអាណិកជនវៀត
ណាមនៅឥណ្ឌាក្រៅពីសកម្មភាពអាជីវកម្មប្រតិបត្តតាមច្បាប់នៃប្រទេសម្ចាស់
ផ្ទះយើងត្រូវឆ្ពោះទៅមាតុប្រទេស។សិក្សានុស្សិសដែលកំពុងរៀនសូត្រនៅ
ឥណ្ឌាគឺជាស្ពានសំខាន់ក្នុងទំនាក់ទំនងវៀតណាម-ឥណ្ឌា។ យើងបានបង្កើត
ទំនាក់ទំនងដៃគូយុទ្ធសាស្ត្រជាមួយឥណ្ឌា។ ដោយហេតុនេះ គោលដៅនៃ
ដំណើរទស្សនកិច្ចលើកនេះគឺសំដៅលើកទំនាក់ទំនងទ្វេភាគីឡើងកំពស់ថ្មី
ឲ្យបានខ្លាំងក្លាថែមទៀត។ ភាគីឥណ្ឌាមានការយកចិត្តទុកដាក់ចំពោះដំណើរ
ទស្សនកិច្ចលើកនេះណាស់។”

   ក៏ក្នុងឱកាសនេះដែរ ទស្សនាវដ្តីឥណ្ឌា NAM TODAY បានចុះផ្សាយច្បាប់ ពិសេសក្រោមចំណងជើងថា៖ “រំលឹកខួបអនុស្សារវរីយ៍លើកទី ៦ នៃទិវា
បង្កើតទំនាក់ទំនងដៃគូយុទ្ធសាស្ត្រឥណ្ឌា-វៀតណាមនិងបង្កើនទំនាក់ទំនង
វៀតណាម-ឥណ្ឌា”។ ក្នុងអារម្មកថានៃអត្ថបទសរសេក្រោមចំណោងជើងថា
៖ “ទំនាក់ទំនង ឥណ្ឌា-វៀតណាមនិងបញ្ហានានាក្នុងតំបន់” អគ្គនិពន្ធនាយក
ទស្សានវដ្តី លោកស្រី Pramoda Patel បានអះអាងថា ៖ “យើងខ្ញុំជឿជាក់យ៉ាង
ខ្លាំងថា៖ ដំណើរទស្សនកិច្ចនៅឥណ្ឌារបស់អគ្គលេខាបក្សកុម្មុយនិស្តវៀត
ណាម លោក Nguyen Phu Trong នឹងបើកចេញសម័យកាលថ្មីមួយក្នុងទំនាក់
ទំនងទ្វេភាគីឥណ្ឌា-វៀត ណាម”។

ក្នុងច្បាប់ពិសេសនេះ សន្ទរៈកថារបស់រដ្ឋមន្ត្រីការបរទេសវៀតណាម លោក
Pham Binh Minh ស្តីអំពី “ការបង្កើនទំនាក់ទំនងរវាងវៀតណាមនិងឥណ្ឌាដើម្បី
សន្តិភាពនិងសម្បូរុងរឿងនៅតំបន់ប៉ាស៊ីហ្វិក”នៅក្រុមប្រឹក្សាឥណ្ឌាទទួលបន្ទុក
បញ្ហាអន្តរជាតិ (ICWA) អត្ថបទនិងរូបថតជាច្រើនអំពីទឹកដីមនុស្សវៀតណាម
ក៏ត្រូវបានចុះផ្សាយ ផងដែរ។

អគ្គលេខាបក្សកុម្មុយនិស្តវៀតណាមចាប់ផ្តើមដំណើទស្សនកិច្ចជាផ្លូវការនៅឥណ្ឌា - ảnh 2
អគ្គលេខា Nguyen Phu Trong ដឹកនាំគណៈប្រតិភូវៀតណាមបានទៅដាក់កម្រងផ្កានៅ ស្តូបវីរជនឥណ្ឌា Mahatma Gandhi។ (Image: VOV)

     នាព្រឹកថ្ងៃទី ២០ វិច្ឆិកា តាមម៉ោង់តំបន់ នាយករដ្ឋមន្ត្រីឥណ្ឌា លោក Manmohan Singh បានធ្វើជាអធិបតីពិធីទទួលជាផ្លូវការជាមួយអគ្គលេខាគណៈកម្មាធិការបក្សកុម្មុយនិស្ត
វៀតណាម លោក  Nguyen Phu Trong និងគណៈប្រតិភូជាន់ខ្ពស់ដែលកំពុងមានដំណើរ
ទស្សនកិច្ចថ្នាក់រដ្ឋនៅឥណ្ឌា នៅរដ្ឋធានី New Delhi ដ៏​មហោឡារឹក។ បន្ទាប់នោះ អគ្គ
លេខា Nguyen Phu Trong ដឹកនាំគណៈប្រតិភូវៀតណាមបានទៅដាក់កម្រងផ្កានៅ
ស្តូបវីរជនឥណ្ឌា Mahatma Gandhi។ 

         ក៏ក្នុងថ្ងៃដ៏ដែល អគ្គលេខាលោក Nguyen Phu Trong បានទទួលជួប ជាមួយរដ្ឋមន្រ្តីការបរទេសឥណ្ឌលោក Saint Kitts ដែលមកសំដែងការគួសម ។លោក
Nguyen Phu Trong បានសម្តែងអំណរគុណចំពោះរដ្ឋាភិបាលនិងប្រជាជនឥណ្ឌដែល
បានលៃទុកសម្រាប់អគ្គលេខា Nguyen Phu Trong និងគណៈប្រតិភូនូវមនោសញ្ចេត
នាកក់ក្តៅ និងភាពរាក់ទាក់រួសរាយ។ អគ្គលេខា Nguyen Phu Trong អះអាងពី
ជំហាន អភិវឌ្ឍន៌យ៉ាងល្អប្រសើរក្នុងទំនាក់ទំនងរវាងវៀតណាមនិងឥណ្ឌា ព្រមទាំង វាយតម្លៃខ្ពស់ចំពោះលទ្ធផលកិច្ចប្រជុំលើកទី១៥ នៃគណៈកម្មាធិការចំរុះវៀត ណាម-ឥណ្ឌាស្តីអំពីសេដ្ឋកិច្ច ពាណិជ្ជកម្មនាខែកក្កដាកន្លងទៅ។ អគ្គលេខា មានគោលបំណងចង់ឲ្យរដ្ឋាភិបាល ក្រសួងផ្នែកនានានៃភាគីទាំងពីរខំប្រឹង ប្រែងអនុវត្តន៌រាល់កិច្ចព្រមព្រៀងជាន់ខ្ពស់ ក៏ដូចជាបណ្តាឯកសារដែលបានចុះ ហត្ថលេខាក្នុងដំណើរទស្សនកិច្ចលើកនេះ៕


ប្រតិកម្មទៅវិញ

ផ្សេងៗ