អគ្គលេខាបក្សកុម្មុយនីស្តវៀតណាមជួបធ្វើការជាមួយថ្នាក់ដឹកនាំក្រសួងផែនការនិងវិនិយោគ

(VOV)_ក្នុងជំនួបធ្វើការជាមួយថ្នាក់ដឹកនាំក្រសួងផែនការនិងវិនិយោគវៀត
ណាម នាថ្ងៃទី ២២ ធ្នូ អគ្គលេខាបក្សកុម្មុយនីស្តវៀតណាម លោក Nguyen Phu
Trong បានស្នើ ក្រសួងត្រូវបំពេញតួនាទីជាស្ថាប័នសេនាធិការ យុទ្ធសាស្ត្រ  លើក កំពស់ការផ្តើមគំនិតចំពោះបក្ស រដ្ឋ ដើម្បីធានាគោលដៅអភិវឌ្ឍន៍ប្រទេសជាតិ
ប្រកបដោយលឿននិងចីរភាព។  អគ្គលេខាបក្សកុម្មុយនីស្តវៀតណាម លោក 
Nguyen Phu Trong សង្កត់ធ្ងន់ថា÷

          “ យើងត្រូវគោរពច្បាប់សេដ្ឋកិច្ចទីផ្សារផង ប៉ុន្តែទន្ទឹមនឹងនោះ រដ្ឋក៏ត្រូវបញ្ជា ណែនាំ គ្រប់គ្រងដើម្បីពង្រីកឧត្តមភាពទាំងលាយរបស់យន្តការទីផ្សារផងដែរ។”

អគ្គលេខាបក្សកុម្មុយនីស្តវៀតណាមជួបធ្វើការជាមួយថ្នាក់ដឹកនាំក្រសួងផែនការនិងវិនិយោគ - ảnh 1
អគ្គលេខាបក្សកុម្មុយនីស្តវៀតណាមជួបធ្វើការជាមួយថ្នាក់ដឹកនាំក្រសួងផែនការនិងវិនិយោគ
(internet)

          អគ្គលេខាបក្សកុម្មុយនីស្តវៀតណាម លោក Nguyen Phu Trong ក៏មានគោលបំ
ណងថា÷ ក្រសួងផែនការនិងវិនិយោគបន្តយកចិត្តទុកដាកដល់ ការងារគ្រប់គ្រង បណ្ដុះ បណ្ដាលកម្មាភិបាល និងពិសេសគឺកម្មាភិបាលវ័យក្មេងទៀតផង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ