|
អគ្គលេខាបក្សកម្មុយនីស្តវៀតណាមជួបសន្ទនាជាមួយនាយករដ្ឋមន្ត្រីឡាវ |
(VOV)_នាព្រឹកថ្ងៃទី១៦ឧសភា នៅទីក្រុងហាណូយ អគ្គលេខាបក្ស លោក Nguyen
Phu Trong បានជួបសន្ទនាជាមួយនាយករដ្ឋមន្ត្រីឡាវ លោក Thongloun Sisoulith ដែល
កំពុងបំពេញទស្សនកិច្ចនៅវៀតណាម។
ថ្នាក់ដឹកនាំទាំងពីររូបបានសម្ដែងនូវក្តីសប្បាយរីករាយ ចំពោះទំនាក់ទំនងមិត្ត
ភាពជាប្រពៃណី ចំណងសាមគ្គីភាពពិសេស និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ
វៀតណាមនិងឡាវ ត្រូវបានពង្រឹងនិងពង្រីកជានិច្ច នាំមកនូវផលប្រយោជន៍សំរាប់
ប្រជាជននៃប្រទេសទាំងពីរ។
នាយករដ្ឋមន្ត្រីឡាវ លោក Thongloun Sisoulith បានជូនដំណឹងចំពោះអគ្គលេខាបក្ស លោក Nguyen Phu Trong អំពីលទ្ធផលនៃជំនួបសន្ទនាជាមួយនាយករដ្ឋមន្ត្រី
លោក Nguyen Xuan Phuc និងជំនួបសន្ទនាជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់ផ្សេងៗទៀត
របស់វៀតណាមផងដែរ៕