អគ្គលេខាបក្សកុម្មុយនីស្តវៀតណាមទទួលជួបសន្ទនាជាមួយរដ្ឋមន្ត្រីការបរទេសចិន
(VOV) /  
|
អគ្គលេខាបក្សកុម្មុយនីស្តវៀតណាម លោក Nguyen Phu Trong បានទទួលជួបសន្ទនាជាមួយ រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi (VOV) |
(VOV)_នារសៀលថ្ងៃទី ៥ សីហា នៅទីក្រុងហាណូយ អគ្គលេខាបក្សកុម្មុយនីស្តវៀត
ណាម លោក Nguyen Phu Trong បានទទួលជួបសន្ទនាជាមួយលោក Wang Yi សមាជិក
មជ្ឈឹមបក្ស និងជារដ្ឋមន្ត្រីក្រសួងការបរទេសចិន ដែលកំពុងបំពេញទស្សនកិច្ចនៅ
វៀតណាម។ លោក Wang Yi បានជូនដំណឹងចំពោះ អគ្គលេខាបក្ស Nguyen Phu Trong អំពីលទ្ធផលនៃជំនួបសន្ទនាជាជាមួយរដ្ឋមន្ត្រីការបរទេសវៀតណាមលោក
Pham Binh Minh និងអះអាងថា÷ បក្ស និងរដ្ឋចិន យកចិត្តទុកដាក់ជាច្រើន ដល់ទំនាក់ ទំនងជាមួយវៀតណាម និងមានគោលបំណងរួមជាមួយវៀតណាម ធ្វើអោយ ទំនាក់ ទំនងដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រលើគ្រប់វិស័យ រវាងប្រទេសទាំងពីរស៊ីជំរៅ
ថែមទៀត ។ អគ្គលេខាបក្ស Nguyen Phu Trong បានកត់សម្គាល់នូវលទ្ធផលនៃជំនួបសន្ទនារវាងរដ្ឋមន្ត្រីការបរទេសនៃប្រទេសទាំងពីរវៀតណាមនិងចិន ដោយអះអាងថា÷
ជំរុញទំនាក់ទំនង មិត្តភាព ជិតខាងនិងកិច្ចសហប្រតិបត្តិការដៃគូយុទ្ធសាស្ត្រលើគ្រប់
វិស័យ រវាងវៀតណាម និងចិន។ អគ្គលេខាបក្ស Nguyen Phu Trong មានគោលបំណង ថា÷ ភាគីទាំងពីរត្រូវខំប្រឹងប្រែងអនុវត្តគ្រប់គ្រាន់រាល់ការព្រមព្រៀង រវាងថ្នាក់ដឹកនាំ
នៃប្រទេស ទាំងពីរ បង្កើនកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ដោះស្រាយរាល់បញ្ហា
នៅមានការខ្វែងគំនិត តាមរយះការចរចារដោយសន្តិវិធី ផ្អែកទៅលើគ្រឹះដ្ឋានច្បាប់អន្តរជាតិ និងឯកសារទាក់ទិននានា រវាងប្រទេសទាំងពីរ ដើម្បីនាំទំនាក់ទំនង មិត្តភាពនៃប្រទសទាំងពីរ វៀតណាមនិងចិន អភិវឌ្ឍន៍ ដើម្បីផលប្រយោជន៍របស់ ប្រជាជននៃប្រទេសទាំងពីរ ដើម្បីសន្តិភាព ស្ថិរភាព និងភាពសម្បូររុងរឿងក្នុងតំបន់
និងអន្តរជាតិ៕
-VOV