អគ្គលេខាបក្សកុម្មុយនីស្តវៀតណាមបានទទួលជួបសន្ទនាព្រឹទ្ធសមាជិកអាមេរិក
|
អគ្គលេខាបក្សកុម្មុយនីស្តវៀតណាមបានទទួលជួបសន្ទនាព្រឹទ្ធសមាជិកអាមេរិក (VOV) |
Vovworld-នារសៀលថ្ងៃទី២៧ឧសភានៅក្រុងហាណូយ អគ្គលេខាបក្ស
កុម្មុយនីស្តវៀតណាមបានទទួលជួបសន្ទនាជាមួយគណៈប្រតិភូព្រឹទ្ធសមាជិក
អាមេរិកដឹកនាំដោយលោក John McCain ដែលកំពុងបំពេញទស្សនកិច្ចនៅវៀត
ណាម។ លោកអគ្គលេខាបានសម្ដែងការពេញចិត្តអំពីការអភិវឌ្ឍន៍សកម្មក្នុង
ទំនាក់ទំនងសហប្រតិបត្តិការលើច្រើនវិស័យរវាងប្រទេសទាំងពីរក្នុងក្របខ័ណ្ឌ
ដៃគូលើគ្រប់វិស័យដែលបានបង្កើតឡើង អះអាងនូវគោលការណ៍មុនក៏ដូចជា
ក្រោយរបស់បក្សនិងរដ្ឋវៀតណាមគឺគោរពជំរុញទំនាក់ទំនងរវាងវៀតណាមនិង
អាមេរិក ដើម្បីផលប្រយោជន៍យូរអង្វែងរបស់ប្រជាជននៃប្រទេសទាំងពីរ។ ស្ដីពី
ស្ថានភាពនៅសមុទ្រខាងកើត លោកអគ្គលេខាបានអះអាងនូវគោលជំហរប្តេជ្ញា
របស់វៀតណាមការពារអធិបតេយ្យភាពបូរណៈភាពដែនដី មុនបង្អស់ដោយ
សន្តិវិធីសមស្របនឹងធម្មនុញ្ញអង្គការសហប្រជាជាតិច្បាប់អន្តរជាតិក្នុងនោះ
មានអនុសញ្ញាស្ដីពីច្បាប់សមុទ្រឆ្នាំ១៩៨២ សេចក្តីថ្លែងការណ៍ស្ដីពីការប្រតិបត្តិ
សំរាប់ភាគីនានានៅសមុទ្រខាងកើត (DOC) ឈានទៅក្រមប្រតិបត្តិដំបន់នៅ
សមុទ្រខាងកើត (COC) ប្រឆាំងជំទាស់រាល់អំពើរមើលងាយច្បាប់អន្តរជាតិ
បំផ្លាញស្ថានភាពដើមគំរាមកំហែងទៅលើសន្តិភាពនិងស្ថិរភាពក្នុងដំបន់។
រីឯព្រឹទ្ធសមាជិក John McCain បានសង្កត់ធ្ងន់ថា ការបោះជំហានក្នុងទំនាក់
ទំនងរវាងប្រទេសទាំងពីរ ពិសេសគឺក្នុងរយៈពេល២ឆ្នាំអនុវត្តទំនាក់ទំនងដៃគូ
លើគ្រប់វិស័យ អះអាងជាថ្មីម្ដងទៀតថា អាមេរិកគោរពនិងមានគោលបំណង
បង្កើនថែមទៀតទំនាក់ទំនងសហប្រតិបត្តិការលើច្រើនវិស័យជាមួយវៀតណាម។
|
នាយឧត្តមសេនីយ៍ Phung Quang Thanh រដ្ឋមន្ត្រីក្រសួងការពារជាតិវៀតណាមបានទទួលជួបសន្ទនាព្រឹទ្ធសមាជិកអាមេរិកលោក John McCain (VTC) |
នាថ្ងៃដដែលនៅទីក្រុងហាណូយ នាយឧត្តមសេនីយ៍ Phung Quang Thanh
រដ្ឋមន្ត្រីក្រសួងការពារជាតិវៀតណាមបានទទួលជួបសន្ទនាព្រឹទ្ធសមាជិកអាមេរិក
លោក John McCain ផងដែរ។ នៅពិធីទទួលជួបសន្ទនានេះ នាយឧត្តមសេនីយ៍
លោក Phung Quang Thanh មានបំណងថា លើថានៈរបស់ខ្លួន ព្រឹទ្ធសមាជិក John
McCain នឹងបន្តមានការរួមចំណែកជំរុញបើកទូលាយទំនាក់ទំនងសហប្រតិបត្តិ
ការរវាងប្រទេសទាំងពីរ រួមគ្នាខំប្រឹងប្រែងអភិវឌ្ឍន៍នូវទំនាក់ទំនងសហប្រតិបត្តិ
ការមិត្តភាពគោរពរបបនយោបាយរបស់គ្នា ដើម្បីសន្តិភាពកិច្ចសហប្រតិបត្តិការ
អភិវឌ្ឍន៍របស់ប្រជាជននៃប្រទេសទាំងពីរវៀតណាមនិងអាមេរិក។
លោក John McCain បានវាយតំលៃខ្ពស់ការអភិវឌ្ឍន៍ទំនាក់ទំនងរវាងប្រទេស
ទាំងពីរ ក្នុងនោះវិស័យសហប្រតិបត្តិការការពារជាតិត្រូវបានចាត់ទុកជាសសរស្នូល
ក្នុងទំនាក់ទំនងសហប្រតិបត្តិការ៕