អគ្គលេខាបក្សកុម្មុយនីស្តវៀតណាមបានទទួលជួបសន្ទនាឯកអគ្គរដ្ឋទូតសហព័ន្ធរុស្ស៊ីប្រចាំនៅវៀតណាម
|
អគ្គលេខាបក្សកុម្មុយនីស្តវៀតណាមលោក Nguyen Phu Trong -ខាងស្តាំ-ទទួលជួបសន្ទនាជាមួយឯកអគ្គរដ្ឋទូតសហព័ន្ធរុស្ស៊ីលោក Konstatin Vnukov -ខាងឆ្វេង-(រូបថតVOV) |
Vovworld-នារសៀលថ្ងៃទី២៣មិនានៅទីក្រុងហាណូយ អគ្គលេខាបក្សកុម្មុយ
នីស្តវៀតណាមលោក Nguyen Phu Trong បានទទួលជួបសន្ទនាជាមួយឯកអគ្គរដ្ឋ
ទូតសហព័ន្ធរុស្ស៊ីលោក Konstatin Vnukov ដែលមកជួបសម្ដែងការគួរសមក្នុងឱកាស
ទទួលបេសកកម្មការទូតនៅវៀតណាម។ លោក Nguyen Phu Trong បានអះអាងថា
វៀតណាមជានិច្ចកាលផ្ដោតទៅលើការអភិវឌ្ឍន៍ទំនាក់ទំនងមិត្តភាពជាប្រពៃណីនិង
ដៃគូយុទ្ធសាស្ត្រលើគ្រប់វិស័យជាមួយសហព័ន្ធរុស្ស៊ី។ លោកបានជូនពរលោក
ឯកអគ្គរដ្ឋទូតសំរេចល្អនូវភារកិច្ចដែលបានប្រគល់ជូនរួមចំណែកនាំទំនាក់ទំនង
មិត្តភាពសហប្រតិបត្តិការលើគ្រប់វិស័យរវាងប្រទេសទាំងពីរកាន់តែអភិវឌ្ឍន៍ ដើម្បី
ផលប្រយោជន៍សំរាប់ប្រជាជននៃប្រទេសទាំងពីរ ដើម្បីសន្តិភាពស្ថិរភាពកិច្ច
សហប្រតិបត្តិការនិងការអភិវឌ្ឍន៍នៅដំបន់និងលើពិភពលោក៕