អគ្គលេខាបក្សកុម្មុយនិស្តវៀតណាមលោក Nguyen Phu Trong ដំណើរការចរចារជាមួយនាយករដ្ឋមន្ត្រីរដ្ឋាភិបាលរុស្ស៊

(VOVworld)-បន្តដំណើរទស្សនកិច្ចជាផ្លូវការនៅប្រទេសរុស្ស៊ី នាថ្ងៃទី២៥វិច្ឆិកា អគ្គ
លេខាបក្សកុម្មុយនិស្តវៀតណាមលោក Nguyen Phu Trong រួមជាមួយគណៈប្រតិភូ
ជាន់ខ្ពស់របស់វៀតណាម បានទៅកាន់ទីក្រុង Sochi។ នៅទីនេះ លោក Nguyen
Phu Trong បានដំណើរការចរចារជាមួយប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin
នាយករដ្ឋមន្ត្រីរុស្ស៊ីលោក Medvedevនិងជាប្រធានគណៈបក្សរុស្ស៊ីឯកភាព ។

        ក្នុងពិធីចរចាNguyen Phu និងប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin ពិនិត្យមើលបណ្តាសកម្មភាពសហប្រតិបត្តិការទ្វេភាគីនាពេលកន្លងទៅ ក្នុងនោះ
មានការ ពិនិត្យឡើងវិញរាល់សកម្មភាពជាន់ខ្ពស់ ល្បឿននៃការលាតត្រដាង
អនុវត្ត បណ្តាគំរោងការណ៍ធំៗរវាងប្រទេសទាំងពីរ។ ថ្នាក់ដឹកនាំទាំងពីររូប
បានផ្លាស់ ប្តូរមតិស្តីពីទិសដៅនិងវិធានការជាក់ស្តែង សំដៅជម្រុញទំនាក់ទំនង
កិច្ចសហ ប្រតិបត្តិការទ្វេភាគីលើគ្រប់វិស័យ។ ថ្នាក់ដឹកនាំទាំងពីររូបនេះ មាន
គោលបំណង បង្កើតកម្លាំងចលករឲ្យខ្លាំងក្លាថែម ទៀត សម្រាប់ទំនាក់ទំនង ដែគូ យុទ្ធសាស្រ្តលើគ្រប់វិស័យវៀតណាម-រុស្ស៊ីឲ្យបានស៊ីជំរៅពីមួយថ្ងៃទៅមួយថ្ងៃ។

        ក្នុងពិធីជួបសន្ទានជាមួយលោក Nguyen Phu Trong នាយករដ្ឋមន្ត្រី លោក
បានវាយតម្លៃថា ដំណើរទស្សនកិច្ច នេះ បានបង្កើតកម្លាំងចលករយ៉ាងខ្លាំង លើកកំពស់ទំនាក់ទំនងដៃគូយុទ្ធសាស្រ្ត លើគ្រប់វិស័យវៀតណាម រុស្ស៊ីឡើង
កំពស់ថ្មី ជាឱកាសដើម្បីភាគីទាំងពីរបង្កើន ទំនុកទុកចិត្តពីគ្នាទៅវិញទៅមកអំពី
នយោបាយ និងពង្រឹងទំនាក់ទំនងរវាង បក្សកុម្មុយនិស្តវៀតណាមជាមួយគណៈ
បក្សរុស្ស៊ីឯកភាពឲ្យកាន់តែស្អិតរមួត​ ថែមទៀត។

        លោកអគ្គលេខា Nguyen Phu Trong បានសង្កត់ធ្ងន់ថា គោលនយោបាយ មុនក៏ដូចជាក្រោយរបស់វៀតណាមគឺជានិច្ចកាលយកចិត្តទុកដាក់និងមានបំណង ពង្រឹងនិងពង្រីកថែមទៀតទំនាក់ទំនងដៃគូយុទ្ធសាស្រ្តលើគ្រប់វិស័យជាមួយ រុស្ស៊ី ចាត់ទុករុស្ស៊ីជាដៃគូសំខាន់ មានទំនុកទុកចិត្តជួរមុខរបស់វៀតណាម។ ចំពោះ
វិស័យឮសេដ្ឋកិច្ច-ពាណិជ្ជកម្មទ្វេភាគី ថ្នាក់ដឹកនាំទាំងពីររូប​ បាន ព្រមព្រៀងលើក
តម្លៃប្រាក់ពាណិជ្ជកម្មទ្វេភាគីឡើង៧ពាន់លានដុល្លាអាមេរិកនាឆ្នាំ ២០១៥ និងដល់ឆ្នាំ២០២០ឡើងដល់១០ពាន់លានដុល្លារអាមេរិក។

អគ្គលេខាបក្សកុម្មុយនិស្តវៀតណាមលោក Nguyen Phu Trong ដំណើរការចរចារជាមួយនាយករដ្ឋមន្ត្រីរដ្ឋាភិបាលរុស្ស៊ - ảnh 1
លោកអគ្គលេខា Nguyen Phu Trong ជួបសន្ទនាជាមួយប្រធានាធិបតីរុស្សី

        លោក Nguyen Phu Trong និងលោក Medvedev បានសម្តែងនូវការពេញ​ចិត្តចំពោះកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យថាមពល និងព្រមព្រៀងជម្រុញ
កិច្ចចរចារ​ដើម្បីសម្រេចបានកិច្ចសហប្រតិបត្តិការស្តីពីការពង្រីកនិងធ្វើទំនើប ភាវូបនីយកម្មរោងចក្រចម្រាញ់ប្រេងយ៉ាងឆាប់ៗ។

        លោកអគ្គលេខា បានស្នើរថា នាពេលខាងមុខ ភាគីរុស្ស៊ីនឹងជួយបង្ក លក្ខណៈងាយស្រួលថែមទៀត សម្រាប់សហគមន៍ជនវៀតណាមនៅរុស្ស៊ី
ទទួលបានលិខិតស្នាម ដើម្បីរស់នៅនិងធ្វើការស្របច្បាប់នៅរុស្ស៊ី ដើម្បី ជួយឲ្យសហគមន៍ជនវៀតណាមនៅរុស្ស៊ីសម្របខ្លួនជាមួយប្រទេសសាមី រួម​ចំណេកសកម្មចូលក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់ប្រទេសទាំងពីរ។

        លោក Nguyen Phu Trong បានសម្តែងថា វៀតណាមត្រៀមខ្លួនជាស្រេច​គាំទ្ររុស្ស៊ីពង្រីកតួនាទីរបស់ខ្លួនក្នុងបណ្តាបញ្ហាធានាសន្តិភាព ស្ថិរភាព
សន្តិសុខ និងសហប្រតិបត្តិការនៅតំបន់អាស៊ី-ប៉ាស៊ីហ្វិក និងតំបន់អាស៊ី
អាគ្នេយ៍។ លោក Medvedev បានសន្យាថា គាំទ្រវៀតណាមចុះឈ្មោះចូល
ក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមរបស់អ.ស.ប (ECOSOC)អាណត្តិ ២០១៦-២០១៨
និងសមាជិកមិន អចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអ.ស.បអាណត្តិ២០២០
-២០២១។

        ចំពោះបញ្ហាសមុទ្រខាងកើត ថ្នាក់ដឹកនាំទាំងពីររូប បានឯកភាពចាត់ទុក
ថា បណ្តាជំលោះនៅសមុទ្រខាងកើត ត្រូវបានដោះស្រាយដោយសន្តិវិធី ដោយ
ឈរ លើមូលដ្ឋានគោរពច្បាប់អន្តរជាតិ ក្នុងនោះមានអនុសញ្ញាអ.ស.ប​ស្តីពី
ច្បាប់ សមុទ្រឆ្នាំ១៩៨២ និងអនុវត្តយ៉ាងពេញលេញនូវ សេចក្តីថ្លៃងការណ៍
ស្តីពីការប្រតិបត្តិ របស់ភាគីនានានៅសមុទ្រខាងកើត (DOC)និងសម្រេច
បានយ៉ាងឆាប់ៗ ក្រម​ប្រតិបត្តិតំបន់នៅសមុទ្រខាងកើត (COC)ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ