អគ្គលេខាបក្សលោក Nguyen Phu Trong ទទួលជួបរដ្ឋមន្ត្រីការពារជាតិឡាវ

(VOVWORLD) - អគ្គលេខាបក្ស លោក Nguyen Phu Trong បានថ្លែងអំណរគុណចំពោះប្រទេសឡាវដែលតែងតែគាំទ្រ និងផ្តល់ជំនួយដ៏ធំធេងកន្លងមកសម្រាប់វៀតណាម ក្នុងនោះមានសាមគ្គីភាព ការភ្ជាប់ទំនាក់ទំនង និងការគាំទ្ររបស់កងទ័ពឡាវ រួមទាំងអះអាងនូវអត្ថន័យនៃទំនាក់ទំនងពិសេសរវាងវៀតណាមនិងឡាវ។

អគ្គលេខាបក្សលោក Nguyen Phu Trong ទទួលជួបរដ្ឋមន្ត្រីការពារជាតិឡាវ - ảnh 1អគ្គលេខាបក្ស លោក Nguyen Phu Trong អញ្ជើញទទួលជួបលោកឧត្តមសេនីយ៍ Chansamon Chanylath សមាជិកការិយាល័យនយោបាយ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិឡាវ (រូបថត៖ Tri Dung/TTXVN)

នាថ្ងៃទី ៧ ខែធ្នូ នៅទីស្នាក់ការគណៈកម្មាធិការមជ្ឈិមបក្ស អគ្គលេខាបក្ស លោក Nguyen Phu Trong អញ្ជើញទទួលជួបគណៈប្រតិភូយោធាជាន់ខ្ពស់ឡាវ ដឹកនាំដោយឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងការពារជាតិឡាវលោក Chansamone Chanyalath ដែលកំពុងបំពេញទស្សនកិច្ចផ្លូវការ និងចូលរួមពិព័រណ៍ការពារជាតិអន្តរជាតិវៀតណាមឆ្នាំ ២០២២។

នៅក្នុងជំនួបនេះ អគ្គលេខាបក្សលោក Nguyen Phu Trong បានស្នើឲ្យក្រសួងការពារជាតិនៃប្រទេសទាំងពីរបន្តលើកកម្ពស់ប្រពៃណី អនុវត្តន៍ប្រកបដោយជោគ ជ័យនូវភារកិច្ចនយោបាយដែលបានប្រគល់ជូន សម្របសម្រួលយ៉ាងជិតស្និទ្ធដើម្បីអនុវត្តប្រកបដោយប្រសិទ្ធភាពនូវពិធីសារ និងកម្មវិធី ផែនការសហប្រតិបត្តិការរវាងក្រសួងការពារជាតិនៃប្រទេសទាំងពីរ; ទន្ទឹមនឹងនោះ បន្តផ្សព្វផ្សាយយ៉ាងទូលំទូលាយនូវអត្ថន័យប្រវត្តិសាស្ត្រ និងសារៈសំខាន់នៃទំនាក់ទំនងពិសេសរវាងវៀត ណាម និងឡាវក្នុងជួរកងទ័ពទាំងមូល។ អគ្គលេខាបក្ស លោក Nguyen Phu Trong បានថ្លែងអំណរគុណចំពោះប្រទេសឡាវដែលតែងតែគាំទ្រ និងផ្តល់ជំនួយដ៏ធំធេងកន្លងមកសម្រាប់វៀតណាម ក្នុងនោះមានសាមគ្គីភាព ការភ្ជាប់ទំនាក់ទំនង និងការគាំទ្ររបស់កងទ័ពឡាវ រួមទាំងអះអាងនូវអត្ថន័យនៃទំនាក់ទំនងពិសេសរវាង វៀតណាមនិងឡាវ។

រីឯខ្លួនវិញ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិឡាវ លោក Chansamone Chanyalath បានអះអាងថា ទោះស្ថិតក្នុងកាលៈទេសៈណាក៏ដោយ ក្រសួងការពារជាតិឡាវ ក៏នឹងសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយក្រសួងការពារប្រទេសវៀតណាម ដើម្បីសម្រេចបានជោគជ័យនូវភារកិច្ចដែលបក្សទាំងពីរ រដ្ឋទាំងពីរ និងប្រជាជននៃប្រទេសទាំងពីរ ដែលបានប្រគល់ជូន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ