អគ្គលេខាបក្សលោក Nguyen Phu Trong អញ្ជើញទទួលជួបជាមួយទីប្រឹក្សារដ្ឋមីយ៉ាន់ម៉ា

(VOVWORLD) -នាថ្ងៃទី២០ខែមេសានៅទីស្នាក់ការមជ្ឈឹមបក្ស អគ្គលេខាគណៈកម្មាធិ ការមជ្ឈឹមបក្សកុម្មុយនិស្តវៀតណាម លោក Nguyen Phu Trong បានអញ្ជើញទទួលជួបជាមួយ ទីប្រឹក្សារដ្ឋមីយ៉ាន់ម៉ា លោកស្រី Aung San Suu Kyi ដែលកំពុងបំពេញទស្សនកិច្ច ជាផ្លូវការនៅវៀតណាម។ 
អគ្គលេខាបក្សលោក Nguyen Phu Trong អញ្ជើញទទួលជួបជាមួយទីប្រឹក្សារដ្ឋមីយ៉ាន់ម៉ា - ảnh 1 អគ្គលេខាបក្សលោក Nguyen Phu Trong អញ្ជើញទទួលជួបជាមួយទីប្រឹក្សារដ្ឋមីយ៉ាន់ម៉ា លោកស្រី Aung San Suu Kyi

នៅក្នុងជំនួបនេះ លោកស្រី Aung San Suu Kyi បានជម្រាប ជូនអគ្គលេខាបក្សលោក Nguyen Phu Trong នូវលទ្ធផលនៃជំនួបពិភាក្សាជាមួយ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc ក្នុងនោះ ភាគីទាំងពីរបានសម្តែងការ ប្តេជ្ញាចិត្ត បន្តបង្កើនកិច្ចសហប្រតិបត្តិការជាពិសេស លើវិស័យសេដ្ឋកិច្ច ពាណិជ្ជ កម្មទ្វេភាគីនិងរួមសហការប្រកបដោយប្រសិទ្ធភាពលើបណ្តាវេទិកាតំបន់និងអន្តរ ជាតិ ដែលមុនបង្អស់គឺក្នុងក្របខ័ណ្ឌអាស៊ាន។ លោកស្រីទីប្រឹក្សារដ្ឋមីយ៉ាន់ម៉ាមាន បំណង ជម្រុញថែមទៀតទំនាក់ទំនងសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយតាម បណ្តាកាណាល់បក្ស រដ្ឋាភិបាល និងប្រជាជននៃប្រទេសទាំងពីរនាពេលខាងមុខ។

        អគ្គលេខាបក្ស លោក Nguyen Phu Trong បានវាយតម្លៃខ្ពស់ ចំពោះការអភិ វឌ្ឍនៃទំនាក់ទំនងរវាងប្រទេសទាំងពីរនាពេលកន្លងទៅ និងជឿជាក់ថា ដំណើរ ទស្សនកិច្ចនៅវៀតណាមលើកនេះរបស់លោកស្រីទីប្រឹក្សារដ្ឋនឹងរួមចំណែកជម្រុញ ថែមទៀត កិច្ចសហប្រតិបត្តិការមិត្តភាពរវាងប្រទេសទាំងពីរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ