អគ្គលេខាបក្សលោក Nguyen Phu Trong អញ្ជើញទៅបំពេញការងារនៅខេត្ត Phu Yen
|
អគ្គលេខាបក្សលោក Nguyen Phu Trong អញ្ជើញទៅបំពេញការងារនៅខេត្ត Phu Yen |
(VOV)_នារសៀលថ្ងៃទី៣ ឧសភា អគ្គលេខាបក្ស លោក Nguyen Phu Trong បាន
ជួបធ្វើការជាមួយគណៈកម្មាធិការអចិន្ត្រៃយ៍បក្សភាគខេត្ត និងកម្មាភិបាលស្នូលខេត្ត
Phu Yen (ភាគកណ្ដាលវៀតណាម)។ ថ្លែងមតិនៅទីនេះ អគ្គលេខាបក្ស លោក Nguyen
Phu Trong បានអះអាងថា៖ Phu Yen មានទីតាំងភូមិសាស្ត្រដ៏សែនសំខាន់ អំពីការពារ
ជាតិ សន្តិសុខជាតិ។ អគ្គលេខាបក្ស ក៏បានវាយតំលៃខ្ពស់ចំពោះសមិទ្ធិផលនានាក្នុង
ការអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម របស់ខេត្ត។ អគ្គលេខាបក្ស លោក Nguyen Phu Trong
មានប្រសាសាន៍ថា៖
“Phu Yen កំពុងមានគោលបំណងឈានទៅមុខថែមទៀត។ នេះគឺជាគោលដៅ
ត្រឹមត្រូវ។ ប៉ុន្តែ ចង់ធ្វើបានដូច្នេះ ខេត្តត្រូវវិភាគស្ថានភាពអោយបានត្រឹមត្រូវ វិស័យ
ណាធ្វើបាន វិស័យណាមិនទាន់ធ្វើបាន។ នាបច្ចុប្បន្ន យើងកំពុងទាក់ទាញទុនវិនិ
យោគពីបរទេស ដូច្នេះ ក្នុងឆ្នាំ ២០១៦នេះ ត្រូវចាត់ទុកជាឆ្នាំអង្គភាពអាជីវកម្ម។
ទន្ទឹមនឹងនោះ ត្រូវអនុវត្តការងារជាក់ស្ដែងនានា ដើម្បីទាក់ទាញអង្គភាពអាជីវ
កម្មមកវិនិយោគនៅទីនេះ៕”