អគ្គលេខាបក្សលោក Nguyen Phu Trong អញ្ជើញទៅបំពេញទស្សនកិច្ចការងារនៅខេត្ត Ba Ria –Vung Tau
|
អគ្គលេខាបក្សលោក Nguyen Phu Trong អញ្ជើញថ្លែងមតិក្នុងជំនួបធ្វើការជាមួួថ្នាក់ដឹកនាំខេត្តBa Ria - Vung Tau |
(VOVworld)- អគ្គលេខាបក្សលោក Nguyen Phu Trong អញ្ជើញទៅបំពេញ
ទស្សនកិច្ចការងារ នៅខេត្ត Ba Ria –Vung Tau។ ដំណើរទស្សនកិច្ចនេះបាន
ប្រព្រឹត្តទៅក្នុងរយៈពេល២ថ្ងៃ គឺថ្ងៃទី១៧និង១៨មិថុនា សំដៅស្វែងយល់នូវ
ស្ថានភាពអនុវត្តភារកិច្ចអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម ការងារកសាងបក្ស សន្តិសុខ
ការពារជាតិ និងការអនុវត្តសេចក្តីសម្រេចចិត្តនៃមហាសន្និបាតលើកទី១២របស់
បក្ស។ នាព្រឹកថ្ងៃទី១៨មិថុនា លោក Nguyen Phu Trong បានអញ្ជើញជួបធ្វើការ
ជាមួយគណៈកម្មាធិការបក្សនិងថ្នាក់ដឹកនាំខេត្ត Ba Ria –Vung Tau ស្តីពីស្ថាន
ភាពអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមក្នុងតំបន់។ រំលឹកឡើងវិញនូវតម្រូវការអភិវឌ្ឍន៍
ចីរភាព តាមទិសដៅដែលបានដាក់ចេញនោះ លោក Nguyen Phu Trong បាន
ស្នើរឲ្យខេត្ត Ba Ria-Vung Tau យកចិត្តទុកដាក់ការចងសម្ព័ន្ធតំបន់និងអភិវឌ្ឍន៍
សេដ្ឋកិច្ចសមុទ្រ។
“ត្រូវយកចិត្តទុកដាក់ថែមទៀតការអភិវឌ្ឍន៍សេដ្ឋកិច្ចសមុទ្រដោយផ្សាភ្ជាប់
ជាមួយការងារការពារអធិបតេយ្យភាពមាតុប្រទេស។ នាបច្ចុប្បន្ន ខេត្តបានរៀប
ចំផែនការមេស្រាប់ហើយ ប៉ុន្តែត្រូវកិតគូរទៅលើគម្រោងការជាក់ស្តែងនិងអនុវត្ត
ឲ្យស្របទៅនឹងលទ្ធភាពហិរញ្ញវត្ថុនិងប្រភពធនធានមនុស្សរបស់ខ្លួន។ច្បាស់
លាស់ណាស់ថា Ba Ria –Vung Tau ជាទីតាំងសំខាន់របស់ប្រទេសជាតិ តាមនោះ
ត្រូវ ផ្សាភ្ជាប់រវាងសេដ្ឋកិច្ចជាមួយការពារជាតិ សន្តិសុខនិងទេសចរណ៍”។
មុននោះ នារសៀលថ្ងៃទី១៧មិថុនា អគ្គលេខាបក្ស លោក Nguyen Phu Trong
បានអញ្ជើញទៅទស្សនាគណៈកម្មាធិការបក្ស រដ្ឋអំណាចនិងប្រជាជន ស្រុក Dat
Do។ នៅទីនេះ លោកអគ្គលេខាបក្សបានមានប្រសាសន៍ថា៖
“ចំណុចសំខាន់គឺតួនាទីដឹកនាំរបស់គណៈកម្មាធិការបក្ស តួនាទីគ្រប់គ្រង
ការអនុវត្តរបស់រដ្ឋអំណាចនិងអង្គការបក្សគឺត្រូវស្អាតស្អម ហើយបក្ខជនត្រូវធ្វើជា
គំរូ។កម្មាភិបាលត្រូវជិតស្និទ្ធជាមួយប្រជាជន។ ម្យ៉ាងវិញទៀត បក្ស រដ្ឋអំណាច
រណសិរ្សមាតុភូមិគប្បីកសាងប្រព័ន្ធនយោបាយស្អាតស្អម រឹងមាំហើយកត្តាសំ
ខាន់បំផុតគឺសាមគ្គីភាពនិងឯកភាព”៕