អគ្គលេខាបក្សអញ្ជើញទៅបំពេញការងារនៅខេត្ត Khanh Hoa
|
អគ្គលេខាបក្សអញ្ជើញទៅបំពេញការងារនៅខេត្ត Khanh Hoa |
(VOV)_ បន្តដំណើរទៅបំពេញការងារនៅបណ្ដាខេត្ត ក្រុងនៅតំបន់ឆ្នេរសមុទ្រ
ប៉ែកខាងត្បូង ភូមិភាគកណ្ដាលវៀតណាម នារសៀលថ្ងៃទី៤ ឧសភា អគ្គលេខាបក្ស
លោក Nguyen Phu Trong បានជួបធ្វើការជាមួយគណៈកម្មាធិការអចិន្ត្រៃយ៍បក្សភាគ
ខេត្ត និងកម្មាភិបាលស្នូល ខេត្ត Khanh Hoa ។ ថ្លែងមតិនៅទីនេះ អគ្គលេខាបក្ស
លោក Nguyen Phu Trong បានសម្ដែងនូវការចាប់អារម្មណ៍ចំពោះការអភិវឌ្ឍន៍លឿន
និងលើគ្រប់ជ្រុងជ្រោយរបស់ខេត្ត Khanh Hoa ក្នុងប៉ុន្មានឆ្នាំកន្លងទៅ។ទន្ទឹមនឹង
នោះ អគ្គលេខាបក្ស លោក Nguyen Phu Trong បានថ្លែងថា៖
“ យើងត្រូវរក្សាបរិយាកាសសន្តិភាព ស្ថិរភាព សន្តិសុខនយោបាយ សណ្ដាប់ធ្នាប់
សង្គម។ ចង់អភិវឌ្ឍន៍ទេសចរណ៍ គឺត្រូវជំរុញខ្លាំងការងារទាំងនេះ រក្សាស្ថិរភាព។ ទន្ទឹម
នឹងនោះ យើងត្រូវប្តេជ្ញាការពាររឹងមាំឯករាជ្យ អធិបតេយ្យភាព បូរណភាពដែនដី
ឯកភាពប្រទេសជាតិ។ ជាពិសេស ខេត្តនៅមានតំបន់សេដ្ឋកិច្ចសមុទ្រ និងមានស្រុក
កោះ Truong Saទៀតផង៕”