|
លេខាធិការនិងជាប្រធានរដ្ឋឡាវ Chumaly Sayasone អញើញ
ទស្សនាទីក្រុងហូជីមិញ (រូបថតៈ Internet) |
(VOVworld)-ក្នុងក្របខ័ណ្ឌដំណើទស្សនកិច្ចនៅវៀតណាមជាផ្លូវការ នាយប់ថ្ងៃទី
២៧ធ្នូ អគ្គលេខាគណៈកម្មាធិការមជ្ឈឹមបក្សប្រជាជនបដិវត្តឡាវនិងជាប្រធានរដ្ឋ
ឡាវ Chummaly Sayasone និងលោកជំទាវ រួមជាមួយគណៈប្រតិភូ ជាន់ខ្ពស់បក្ស
រដ្ឋឡាវអញ្ជើញមកទស្សនកិច្ចទីក្រុងហូជីមិញ។ ក្នុងការជួបសន្ទ នាជាមួយគណៈ
ប្រតិភូឡាវនៅវិមានឯករាជ្យ លេខាគណៈកម្មាធិការបក្សទីក្រុងហូជីមិញ Le Thanh
Hai បានលើកច្បាស់ថា៖
"ថ្នាក់ដឹកនាំទីក្រុងហូជីមិញសូមថ្លែងអំណរគុណចំពោះសមមិត្តអគ្គ
លេខា ប្រធានរដ្ឋក៏ដូចជាបណ្តាសមមិត្ត ថ្នាក់ដឹកនាំជាន់ខ្ពស់របស់ឡាវបាន
យកចិត្តទុកដាក់ ជួយគំាទ្រចំពោះកិច្ចសហប្រតិបត្តិការរវាងទីក្រុងហូជីមិញ
ជាមួយតំបន់នានារបស់ឡាវ។ ទីក្រុងហូជីមិញនឹងខំប្រឹងប្រែងអស់ពីកម្លាំង
កាយចិត្ត ដើម្បីរួមចំណែកពូលជ្រំចំណងមិត្តភាពដ៏ពិសេសរវាងប្រទេស
ទាំងពីរ"។
រីឯខ្លួនវិញ អគ្គលេខានិងជាប្រធានរដ្ឋឡាវ Chummaly Sayasone បានអះ
អាងថា ដំណើទស្សនកិច្ចវៀតណាមលើកនេះនឹងបង្កើតកម្លាំងចលករថ្មី ជម្រុញ
សាមគ្គីភាពនិងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងឡាវ វៀតណាម អភិវឌ្ឍន៌
ឡើងកំពស់ថ្មី៕