អគ្គសេនាធិការកងទ័ពប្រជាជនវៀតណាមទៅបំពេញទស្សនកិច្ចនៅថៃ

អគ្គសេនាធិការកងទ័ពប្រជាជនវៀតណាមទៅបំពេញទស្សនកិច្ចនៅថៃ - ảnh 1
អគ្គសេនា ធិការកងទ័ពប្រជាជនវៀតណាម ឧត្តសេនីយ៍ឯក  Do Ba Ty (Image: qdnd.vn)

(VOVworld) – នាថ្ងៃទី ១១ សីហា នៅរាជធានី បាងកក អគ្គមេបញ្ជាការកងទ័ពថៃ
ឧត្តមសេនីយ៍ឯក Thasanak Patimaprakorn បានជួបជាមួយអគ្គសេនាធិការកងទ័ព
ប្រជាជនវៀតណាម ឧត្តសេនីយ៍ឯក Do Ba Ty ដែលកំពុងមានដំណើរទស្សនកិច្ច
ក្នុងរយៈពេល ២ ថ្ងៃនៅថៃ។ ក្នុងជំនួប ភាគីប្រទេសម្ចាស់ផ្ទះបានវាយតំលៃខ្ពស់
ចំពោះដំណើរទស្សនកិច្ចនៅថៃរបស់គណៈប្រតិភូ វៀតណាម។ ដំណើរទស្សន
កិច្ចនេះនឹងបង្កើនទំនាក់ទំនងលើវិស័យការពារប្រទេសរវាងប្រទេសទាំង ២ ឲ្យ
ខ្លាំងក្លាថែមទៀត។ ក្នុងក្របខ័ណ្ឌដំណើរ ទស្សនកិច្ចលើកនេះ ឧត្តសេនីយ៍ឯក
Do Ba Ty ក៏បានជួបជាមួយអគ្គមេបញ្ជាការកងទ័ពនៃប្រទេសជាសមាជិកអាស៊ាន
មួយចំនួនសំដៅបង្កើនការយល់ដឹងគ្នាទៅវិញទៅមកនិងទំនាក់ទំនងរវាងកងទ័ព
នៃប្រទេសនានាក្នុងតំបន់ ឆ្ពោះទៅការកសាង សហគមន៍អាស៊ាននាឆ្នាំ ២០១៥៕

ប្រតិកម្មទៅវិញ

ផ្សេងៗ