អគ្គសហព័ន្ធពលករវៀតណាមស្នើឱ្យកាត់បន្ថយម៉ោងធ្វើការជាផ្លូវការចុះមកត្រឹម ៤៤ ម៉ោងក្នុងមួយសប្តាហ៍

(VOVWORLD) -នាបច្ចុប្បន្ននេះ ម៉ោងធ្វើការធម្មតាក្នុងមួយសប្តាហ៍ និងក្នុងមួយឆ្នាំរបស់វៀតណាម បានស្ថិតក្នុងក្រុមប្រទេសដែលមានម៉ោងធ្វើការច្រើនបំផុតនៅលើពិភពលោក។
អគ្គសហព័ន្ធពលករវៀតណាមស្នើឱ្យកាត់បន្ថយម៉ោងធ្វើការជាផ្លូវការចុះមកត្រឹម ៤៤ ម៉ោងក្នុងមួយសប្តាហ៍ - ảnh 1 លោក Le Dinh Quang អនុប្រធានគណកម្មការទំនាក់ទំនងការងារ នៃអគ្គសហព័ន្ធពលករវៀតណាម  (រូបថត៖ vnanet.vn)

អគ្គសហព័ន្ធពលករវៀតណាមបានស្នើឱ្យកាត់បន្ថយម៉ោងធ្វើការជាធម្មតារបស់ពលករពី "៤៨ ម៉ោងក្នុងមួយសប្តាហ៍" មកត្រឹម "៤៤ ម៉ោងក្នុងមួយសប្តាហ៍ "។ នេះជាព័ត៌មាននៅក្នុងសន្និសីទកាសែតអំពីសំណើសំខាន់ៗរបស់អគ្គសហព័ន្ធពលករ វៀតណាមក្នុងសេចក្ដីព្រៀងនៃក្រមច្បាប់ការងារ  (ធ្វើវិសោធនកម្ម) កាលពីថ្ងៃទី ១៧ ខែកញ្ញា។

យោងតាមតួរលេខរបស់ អង្គការពលកម្មអន្តរជាតិ (ILO) បានឲ្យដឹងថា នាបច្ចុប្បន្ននេះ ម៉ោងធ្វើការធម្មតាក្នុងមួយសប្តាហ៍ និងក្នុងមួយឆ្នាំរបស់វៀតណាម បានស្ថិតក្នុងក្រុមប្រទេសដែលមានម៉ោងធ្វើការច្រើនបំផុតនៅលើពិភពលោក។ ហេតុដូច្នេះហើយ ការកាត់បន្ថយម៉ោងធ្វើការនិងបង្កើនពេលវេលាឈប់សម្រាកគឺជាបញ្ហាដែលត្រូវបានសហជីពវៀតណាមគ្រប់ជាន់ថ្នាក់ផ្ដល់ការយកចិត្តទុកដាក់ពិសេស ក្នុងដំណើរការធ្វើវិសោធនកម្មលើក្រមច្បាប់ការងារ។ លោក Le Dinh Quang អនុប្រធានគណកម្មការទំនាក់ទំនងការងារ នៃអគ្គសហព័ន្ធពលករវៀតណាមបានឲ្យដឹងថា៖ “នាឆ្នាំ ១៩៩៩ វៀតណាមបានចេញផ្សាយសេចក្តីសម្រេចចិត្តលេខ ១៨៨ ដោយ អនុញ្ញាតឱ្យកម្មាភិបាល និងបុគ្គលិកនៅតាមស្ថាប័នរដ្ឋធ្វើការ ៤០ ម៉ោងក្នុងមួយសប្តាហ៍ និងពលករនៅតាមសហគ្រាសធ្វើការ៤៨ ម៉ោងក្នុងមួយសប្តាហ៍ ។ អស់រយៈពេល ២០ ឆ្នាំកន្លងផុតទៅហើយ ប្រការនេះគឺមិនទាន់មានសមភាពចំពោះវណ្ណៈពលករឡើយ។ ហេតុដូច្នេះហើយ ក្រមច្បាប់ការងារលើកនេះ គឺមានកត្តាសេដ្ឋកិច្ច នយោបាយ សង្គម និងបញ្ហាផ្សេងៗទៀត ដើម្បីដាក់ជូនរដ្ឋសភាកាត់បន្ថម៉ោងធ្វើការពី ៤៨ ម៉ោងមកត្រឹម ៤៤ ម៉ោង / សប្តាហ៍”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ