អង្គការដើមឈើសន្តិភាពវៀតណាមបន្តផ្តល់ជំនួយចំពោះគំរោងការបោសសំអាតគ្រាប់មីន

អង្គការដើមឈើសន្តិភាពវៀតណាមបន្តផ្តល់ជំនួយចំពោះគំរោងការបោសសំអាតគ្រាប់មីន - ảnh 1
សកម្មភាពរាវរកនិងបោសសំអាតគ្រាប់មីន (រូបថត: Internet)

(VOVworld)-នាថ្ងៃទី 8 មិនានៅទីក្រុងហាណូយ ប្រធានសម្ព័ន្ធសមាគមនៃបណ្តាអង្គ ការមិត្តភាពវៀតណាម Vu Xuan Hong បានទទួលជួបជាមួយគណៈប្រតិភូរបស់អង្គ
ការដើមឈើសន្តិភាពវៀតណាមដឹកនាំដោយលោកស្រី Jerilyn Brusseauដែលកំពុង មានដំណើទស្សនកិច្ចនៅវៀតណាម។អបអរសាទរ ចំពោះ ដំណើរទស្សនកិច្ច វៀត ណាមរបស់សមាជិកចំនួន ១៨រូបនៃ អង្គការដើមឈើសន្តិភាពវៀតណាមក្នុងនោះ
ភាគច្រើនជាដោយរួមមានអតីតយុទ្ធជនអាមេរិក។ប្រធាន Vu Xuan Hongបានវាយ
តម្លៃខ្ពស់ ចំពោះរាល់ការរួមវិភាគទានយ៉ាងសកម្មរបស់អង្គការនេះក្នុងការងាររាវរក
និងបោសសំអាតគ្រាប់មីននៅទីក្រុង Dong Ha ខេត្ត Quang Tri នាពេលកន្លងទៅ
។ ប្រធាន Vu Xuan Hong ក៏បានសម្តែងគោល បំណងចង់ឲ្យតាមរយៈដំណើរទស្ស
កិច្ចនេះ គណៈប្រតិភូនិងបន្តការស្វែងយល់អំពីភាពជាក់ស្តែងនៅវៀតណាមតាមនោះ
រួមចំណែកក្នុងការជំរុញកិច្ចសហប្រតិបត្តិការរវាងបណ្តាអង្គការប្រជាជននៃប្រទេស
ទាំងពីររួមជាមួយវៀតណាមដោះស្រាយផលវិបាកនៃសង្គ្រាមពិសេសគឺបណ្តាសកម្ម
ភាពជួយឧបត្ថម្ភជនរងគ្រោះដោយជាតិគីមីពលព័ណ៌លឿងទុំ dioxin ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ