|
ប្រធានាធិបតីប៉រ់ាហ្គាយរៀបចំសន្និសីទកាសែតយល់ព្រមចេញទៅ(រូបថត៖ Internet) |
VOV- ថ្ងៃទី២៦មិថុនា ក្រោយពីកិច្ចប្រជុំវិសាមញ្ញ១របស់អង្គការបណ្តា ប្រទេសទ្វីបអាមេរិក(OAS)នៅទីក្រុងវ៉ាស៊ីនតោន(អាមេរិក)អគ្គលេខាធិការ
OAS លោក José Miguel Insulza បានឲ្យដឹងថា៖អង្គការនេះនឹងចាត់គណះ ប្រតិភូ១ទៅកាន់ប៉ារ៉ាហ្គាយ ដើម្បីស្វែងរក “ការពិត” ក្រោយពីរឿងព្រិទ្ធសភា ប្រទេសនេះបោះឆ្នោតទម្លាក់ប្រធានាធិបតីស្របតាមរដ្ឋធម្មនុញ្ញ Fernando Lugo
ចេញពីអំណាច។តាមលោកJosé Miguel Insulza ថា៖ភារកិច្ចរបស់ OAS គឺប្រមែ
ប្រមូលរាល់ព័ត៍មានដើម្បីអង្គការនេះអាចលើកឡើងនូវសេចក្តី សំរេចត្រឹមត្រូវ។
ក្នុងពេលនោះការដែលប្រធានាធិបតីស្របតាមរដ្ឋធម្មនុញ្ញ ប៉ារ៉ាហ្គាយត្រូវព្រឹទ្ធ
សភាប្រទេសនេះបោះឆ្នោតដកទំនុកចិត្តពីប្រធានាធិបតីត្រូវបណ្តាប្រទេស
អាមេរិកឡាទីនថ្កោលទោសយ៉ាងខ្លាំងក្លា។ថ្ងៃទី២៦មិថុនាក្រសួងការបរទេស
គុយបាជូនដំណឹងអំពីសេចក្តីសំរេចចិត្តដកឯកអគ្គរដ្ឋទូតរបស់ខ្លួនប្រចាំនៅ
Asunciónឲ្យត្រឡប់ទៅកាន់ប្រទេសវិញដើម្បីប្រឆាំងជំទាស់ ការទម្លាក់ប្រធានា
ធិបតីប៉ារ៉ាហ្គាយចេញពីអំណាច។ដូច្នេះ គិតមកដល់ ពេលនេះមានប្រទេសចំនួន
១១បានដកឬកោះហៅឯកអគ្គរដ្ឋទូតឲ្យទៅ កាន់ប្រទេសវិញដើម្បីប្រឆាំង
ជំទាស់សវនាការជំនុះជំរះនយោបាយនៅព្រិទ្ធសភាប៉ារ៉ាហ្គាយកាលពីថ្ងៃទី២២
មិថុនាកន្លងទៅដែលនាំទៅដល់ការទម្លាក់ ប្រធានាធិបតីFernando Lugoចេញ
ពីអំណាច-ជាអំពើ១ដែលត្រូវប្រទេស ជាច្រើនចាត់ទុកថាជាការធ្វើរដ្ឋប្រហារ១៕