អង្គការយូណេស្កូវាយតម្លៃខ្ពស់ចំពោះការរួមចំណែករបស់វៀតណាមក្នុងវិស័យវិទ្យាសាស្ត្រធម្មជាតិ

(VOVWORLD) - សន្និសីទអន្តរជាតិលើកទី ៨ នៃបណ្តាញភូមិសាស្ត្រសកលរបស់អង្គការយូណេស្កូក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ៥ ដល់ថ្ងៃទី ១៧ ខែកញ្ញានៅទីក្រុង Cao Bang ដោយមានការចូលរួមពីប្រតិភូជាតិ និងអន្តរជាតិជិត ១.០០០ នាក់។ 
អង្គការយូណេស្កូវាយតម្លៃខ្ពស់ចំពោះការរួមចំណែករបស់វៀតណាមក្នុងវិស័យវិទ្យាសាស្ត្រធម្មជាតិ - ảnh 1ឯកអគ្គរដ្ឋទូត លោកស្រី Nguyen Thi Van Anh អញ្ជើញជួបជាមួយលោកស្រី Lidia Arthur Brito ជំនួយការអគ្គនាយកយូណេស្កូ ទទួលបន្ទុកផ្នែកវិទ្យាសាស្ត្រធម្មជាតិ និងពិតប្រាកដ (រូបថត៖ TTXVN)

នាយប់ថ្ងៃទី ៣០ សីហា នៅទីស្នាក់ការនៃអង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌របស់អង្គការសហប្រជាជាតិ (UNESCO) ប្រចាំទីក្រុងប៉ារីស ប្រទេសបារាំង ឯកអគ្គរដ្ឋទូតលោកស្រី Nguyen Thi Van Anh - ប្រធានគណៈប្រតិភូអចិន្ត្រៃយ៍វៀតណាមប្រចាំនៅអង្គការយូណេស្កូ អញ្ជើញមានជំនួបជាមួយលោកស្រី Lidia Arthur Brito ជំនួយការអគ្គនាយកអង្គការយូណេស្កូទទួលបន្ទុកវិទ្យាសាស្ត្រធម្មជាតិ និងពិតប្រាកដ។ តាមគម្រោង លោកស្រី Lidia Arthur Brito នឹងទៅបំពេញទស្សនកិច្ចនៅប្រទេសវៀតណាមពីថ្ងៃទី៩ ដល់ថ្ងៃទី១២ ខែកញ្ញា។

ក្នុងជំនួបនេះ លោកស្រីឯកអគ្គរដ្ឋទូត Nguyen Thi Van Anh បានអះអាងថា វៀតណាមមានសេចក្តីសោមនស្សរីករាយជាខ្លាំងដែលបានទទួលស្វាគមន៍លោកស្រី Lidia Arthur Briton មកបំពេញទស្សនកិច្ចនៅវៀតណាមនិងចូលរួមសន្និសីទអន្តរជាតិលើកទី៨ នៃបណ្តាញឧទ្យាន ភូគម្ពសាស្ត្រសកលយូណេស្កូនៅតំបន់អាស៊ី-ប៉ាស៊ីហ្វិក ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី ៥ ដល់ថ្ងៃទី ១៧ ខែកញ្ញា នៅខេត្ត Cao Bang ។ លោកស្រីឯកអគ្គរដ្ឋទូតបានសង្កត់ធ្ងន់ថា វៀតណាមយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះកិច្ចសហប្រតិបត្តិការជាមួយអង្គការយូណេស្កូលើវិស័យវិទ្យាសាស្ត្រធម្មជាតិនិងសមុទ្រ ហើយបានថ្លែងអំណរគុណចំពោះអង្គការយូណេស្កូដែលបានផ្តល់យោបល់រយៈកម្មវិធីនានាទាក់ទងនឹងបរិស្ថាន អាកាសធាតុ និងសន្តិសុខប្រភពទឹក ...។ ចំណែកលោកស្រី Lidia Arthur Brito បានវាយតម្លៃខ្ពស់ចំពោះការចូលរួម និងការរួមចំណែករបស់វៀតណាមក្នុងសកម្មភាពរបស់យូណេស្កូក្នុងវិស័យវិទ្យាសាស្ត្រធម្មជាតិ។ លោកស្រីសង្ឃឹមថា នឹងឆ្លៀតយកឱកាសនេះ ដើម្បីជួបនិងធ្វើការជាមួយថ្នាក់ដឹកនាំក្រសួង ស្ថាប័នពាក់ព័ន្ធ និងតំបន់នានាក្នុងប្រទេសវៀតណាម ដើម្បីពិភាក្សាអំពីកម្មវិធីនានា ដំណើរការកិច្ចសហប្រតិបត្តិការនាពេលបច្ចុប្បន្ន ក៏ដូចជាការស្វែងរកទិសដៅសហប្រតិបត្តិការថ្មីនាពេលអនាគត។

សូមគូសបញ្ជាក់ថា សន្និសីទអន្តរជាតិលើកទី ៨ នៃបណ្តាញភូមិសាស្ត្រសកលរបស់អង្គការយូណេស្កូក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ៥ ដល់ថ្ងៃទី ១៧ ខែកញ្ញានៅទីក្រុង Cao Bang ដោយមានការចូលរួមពីប្រតិភូជាតិ និងអន្តរជាតិជិត ១.០០០ នាក់។ សន្និសីទនេះត្រូវបានធ្វើឡើងឆ្លាស់គ្នារៀងរាល់ ២ ឆ្នាំម្តងក្នុងប្រទេសក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ