អង្គការសុខភាពពិភពលោកក្រើនរំលឹកថា ស្ថានភាពជម្ងឺរាតត្បាត COVID-១៩ នៅចិននៅតែជាបញ្ហាបន្ទាន់
(VOVWORLD) - ថ្លែងនៅក្នុងកិច្ចប្រជុំសន្តិសុខទីក្រុង Munich នៃប្រទេស អាល្លឺម៉ង់ លោក Tedros Adhanom Ghebreyesus បានឲ្យដឹងថា ទោះបីជាលោកមានការកោតសរសើរចំពោះវិធានការដែលចិនបានអនុវត្តក្នុងរយៈពេលកន្លងទៅ ដើម្បីទប់ទល់នឹងការ រីករាលដាលនៃជំងឺនេះក៏ដោយ ប៉ុន្តែលោកនៅតែមានការព្រួយបារម្ភ ខណៈដែលករណីឆ្លងថ្មីនៅតែកើនឡើង។
លោក Tedros Adhanom Ghebreyesu អគ្គនាយកអង្គការសុខភាពពិភពលោក (រូបថត៖ TTXVN) |
នាថ្ងៃទី ១៥ ខែកុម្ភៈ លោក Tedros Adhanom Ghebreyesu អគ្គនាយកអង្គការសុខភាពពិភពលោក បានចាត់ទុកថា ជម្ងឺរាតត្បាតរលាកផ្លូវដង្ហើមស្រួចស្រាវ COVID-១៩ ដែលបណ្ដាលពី វីវុសកូរ៉ូណាប្រភេទថ្មី nCoV នៅតែជាស្ថានភាពបន្ទាន់នៅចិន ហើយបច្ចុប្បន្នមិនទាន់ដឹងថា ជំងឺនេះនឹងរីយរាល់ដាលដល់ណាឡើយ។
នាថ្ងៃទី ១៥ ខែកុម្ភៈថ្លែងនៅក្នុងកិច្ចប្រជុំសន្តិសុខទីក្រុង Munich នៃប្រទេសអាល្លឺម៉ង់ លោក Tedros Adhanom Ghebreyesus បានឲ្យដឹងថា ទោះបីជាលោកមានការកោតសរសើរចំពោះវិធានការដែលចិនបានអនុវត្តក្នុងរយៈពេលកន្លងទៅ ដើម្បីទប់ទល់នឹងការ រីករាលដាលនៃជំងឺនេះក៏ដោយ ប៉ុន្តែលោកនៅតែមានការព្រួយបារម្ភ ខណៈដែលករណីឆ្លងថ្មីនៅតែកើនឡើង។ អគ្គនាយក អង្គការសុខភាពពិភពលោករូបនេះបានសង្កត់ធ្ងន់ថា មិនអាចដឹងជាមុនថា តើការរីករាលដាលនៃជំងឺ Covid-19 (nCoV) នឹងប្រែប្រួលយ៉ាងដូចម្តេចដែរ៕