អង្គការសហប្រជាជាតិបានជំរុញឱ្យភាគីនានាអនុវត្តន៍បទឈប់បាញ់នៅយេម៉ែន
(VOVWORLD) - នាថ្ងៃទី ២៣ ខែធ្នូ ប្រធានក្រុមបេសកកម្មឃ្លាំមើលបទឈប់បាញ់នៅ Hodeida បានទៅកាន់រដ្ឋធានី Sanaa របស់យេម៉ែនដែលបច្ចុប្បន្នត្រូវទន្ទ្រានកាន់កាប់ដោយពួកឧទ្ទាម។
វរសេនីយ៍ឯកដែលចូលនិវត្តន៍ លោក Patrick Cammaert (ស្តាំទីពីរ) នៅក្នុងរដ្ឋធានី Sanaa របស់យេម៉ែននៅថ្ងៃទី ២៣ ខែធ្នូ (រូបថតៈ AFP / VNA) |
វរសេនីយ៍ឯកដែលចូលនិវត្តន៍ លោក Patrick Cammaert ត្រូវបានអង្គ ការសហប្រជាជាតិប្រគល់ភារកិច្ចកដឹកនាំគណៈកម្មាការមួយ រួមមានសមាជិករដ្ឋាភិបាលនិងតំណាងពួកឧទ្ទាម Houthi ដោយកាតព្វកិច្ច ឃ្លាំមើលបទ ឈប់បាញ់នៅទីក្រុងកំពង់ផែ Hodeida និងតំបន់ជុំវិញផង ដែរ។ ដូចដែលបានគ្រោងទុក មន្ត្រីរូបនោះបានបង្អង់ដំណើរនៅរដ្ឋធានី Sanaa មុននឹងបន្តដំណើរទៅកាន់ Hodeida ។
មុននេះ នាថ្ងៃទី ២២ខែធ្នូ លោក Patrick Cammaert បានជួបពិភាក្សាជាមួយមន្រ្តីរដ្ឋាភិបាលយេម៉ែននៅក្នុងទីក្រុង Aden ភាគខាងត្បូងនៃប្រ ទេសយេម៉ែន ជាទីស្នាក់ការរបស់រដ្ឋាភិបាល ដែលអន្តរជាតិទទួលស្គាល់។ នៅទីនោះ លោកPatrick បានអំពាវនាវឲ្យរដ្ឋាភិបាលយេម៉ែននិងសម្ព័ន្ធភាពអារ៉ាប់ដែលដឹកនាំដោយអារ៉ាប់ប៊ីសាអូឌីត ជួយគាំទ្ររាល់កិច្ចខិតខំប្រឹងប្រែងដើម្បីរក្សាបទឈប់បាញ់នៅ Hodeida ដែលបានមានសុពលភាពកាលពីសប្តាហ៍មុន។ លោក Patrick Cammaert ក៏នឹងនាំសារនេះទៅកាន់បណ្តាកិច្ចពិភាក្សាជាមួយតំណាងពួកឧទ្ទាម Houthi នៅ Sanaa ផងដែរ៕