អង្គការសហប្រជាជាតិព្រមានគ្រោះមហន្តរាយមនុស្សធម៌នៅតំបន់ GAZA ដោយសារការខ្វះខាតថវិកា

(VOVWORLD) - ស្ថាប័នទទួលបន្ទុកបញ្ហាមនុស្សធម៌នៃអង្គការសហប្រជាជាតិនាថ្ងៃទី៣១ ខែកក្កដា បានឲ្យដឹងថា អង្គការនេះបានចំណាយរីងស្ងួតថវិកាដើម្បីផ្តល់ជូន កម្មវិធីឥន្ធនៈសង្គ្រោះបន្ទាន់សំរាប់ជនប៉ាឡេស្ទីនចំនួន ២ លាននាក់នៅតំបន់ GAZA។

ក្នុងសន្និសីទកាសែតនៅទីស្នាក់ការនៃអង្គការសហប្រជាជាតិ អ្នកនាំពាក្យ ការិយាល័យសម្របសម្រួលបញ្ហាមនុស្សធម៌ លោកស្រី Eri Kaneko បានឲ្យដឹងថា កម្មវិធីឥន្ធនៈសង្គ្រោះបន្ទាន់នៅតំបន់ GAZA កំពុងត្រូវការទឹកប្រាក់ប្រមាណ ៤,៥លាន ដុលារអាមេរិកដើម្បីរក្សាដំណើរការសកម្មភាព។ ថាវិការបស់អង្គការ សហ ប្រជាជាតិផ្តល់ជូនកម្មវិធីនេះកំពុងខ្វះខាត ហើយត្រឹមតែផ្គត់ផ្គង់បាន ២/៣ នៃបរិមាណឥន្ធនៈជាចាំបាច់សរុប ៩៥០,០០០ លីត្រដើម្បីរក្សាដំណើរការ សកម្មភាពសំរាប់ ២៣១ មូលដ្ឋានសុខាភិបាល អនាម័យ និងផ្គត់ផ្គង់ទឹកនៅតំបន់ នេះនៅខែសីហាខាងមុខផងដែរ។ យោងតាមប្រភពព័ត៌មានផ្នែក សុខាភិបាល បានឲ្យដឹងថា យ៉ាងហោចណាស់មានជនប៉ាឡេស្ទីនបានស្លាប់ចំនួន១២៧នាក់ និងរងរបួស ចំនួន ១៤,០០០ នាក់ ចាប់តាំងពីបាតុកម្មបានផ្ទុះឡើងនៅតំបន់ GAZA នាចុងខែមិនាកន្លងទៅ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ