អង្គការសហប្រជាជាតិរៀបចំពិធីរំលឹកវិញ្ញាណក្ខន្ធអតីតអគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Kofi Annan

(VOVWORLD) -នាថ្ងៃទី ២២ សីហា  ពិធីរំលឹកវិញ្ញាណក្ខន្ធអតីតអគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Kofi Annan ត្រូវបានប្រព្រឹត្តិទៅនៅទីស្នាក់ការអង្គការសហប្រជាជាតិនៅទីក្រុង ញូវយ៉ក។ 
អង្គការសហប្រជាជាតិរៀបចំពិធីរំលឹកវិញ្ញាណក្ខន្ធអតីតអគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Kofi Annan - ảnh 1 ពិធីរំលឹកវិញ្ញាណក្ខន្ធអតីតអគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Kofi Annan

ក្នុងការ ថ្លែងវិយោគកថាដែលអាននៅក្នុងពិធីនេះ អគ្គលេខាធិការនៃអង្គការសហប្រជាជាតិលោក Antonio Guterres បានសង្កត់ធ្ងន់ថា ក្នុងរយៈពេល លោក Kofi Anna កាន់មុខងារជា អគ្គលេខាធិការនៃអង្គការសហប្រជាជាតិ គឺជាអំឡុងពេល ដែលអង្គការនេះ ធ្វើសកម្មភាពដ៏រស់រវើកបំផុត ដោយសារលោក Kofi Annan បានដាក់ចេញគំនិតផ្ដូចផ្ដើមថ្មីជាច្រើន និងបញ្ចូលប្រទេសជាច្រើនជាសមាជិកអង្គការសហប្រជាជាតិ។ អង្គការសហប្រជាជាតិលោក Antonio Guterres បានរំលឹកឡើងវិញអំពី សមិទ្ធិផលលេចធ្លោដែលអង្គការសហប្រជាជាតិ សម្រេចបានក្រោមការដឹកនាំរបស់ លោក Kofi Annan ជាពិសេសគឺសន្និសីទកំពូលសហស្សវត្សរ៍ដែលនៅទីនោះថ្នាក់ដឹកនាំពិភពលោកបានឯកភាពលើ គោលដៅសកលជាលើកដំបូងអំពីការកាត់បន្ថយភាពក្រីក្រ និងអត្រាល្លាប់នៃទារកជាដើម ហើយតាមនោះជួយសង្គ្រោះជីវិតរបស់មនុស្សជាច្រើនរូប។ ក្នុងបរិបទ ពិភពលោកកំពុងកើតមានការបែកបាក់នយោបាយកាន់តែធំធេង និងជំលោះអូសបន្លាយនោះ លោក Guterres បន្តសង្កត់ធ្ងន់ថា អង្គការសហប្រជាជាតិគប្បី មានស្មារតីស្ថាបនាសន្តិភាពរបស់លោក Kofi Annan ជាងពេលណាណាទាំងអស់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ