អង្គការសហប្រជាជាតិអនុម័តលើរបៀបវារៈអំពីទឹក

(VOVWORLD) - ក្រោយរយៈពេល ៣ ថ្ងៃធ្វើការ នៅរសៀលថ្ងៃទី ២៤ ខែមីនា នៅទីក្រុងញូវយ៉ក (សហរដ្ឋអាមេរិក) សន្និសីទអំពីទឹករបស់អង្គការសហប្រជាជាតិឆ្នាំ ២០២៣ បានបិទ បញ្ចប់ដោយអនុម័តលើរបៀបវារៈអំពីទឹក និងការសន្យាដ៏មានអត្ថន័យជាច្រើនទៀត។

អង្គការសហប្រជាជាតិអនុម័តលើរបៀបវារៈអំពីទឹក - ảnh 1គណៈប្រតិភូវៀតណាមចូលរួមសន្និសីទអំពីទឹករបស់អង្គការសហប្រជាជាតិ។ (រូបថត៖ VOV)

គណៈប្រតិភូដែលចូលរួមសន្និសីទបានឯកភាពថា ធនធានទឹកគឺជាផ្នែកមួយនៃ របៀបវារៈឆ្នាំ ២០៣០ អំពីការអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព ព្រមទាំងជាគោលដៅ មួយក្នុងចំណោមគោលដៅអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព (SDGs) ទាំង១៧ នៅក្នុង បរិបទដែលពិភពលោកកំពុងជួបការលំបាកយ៉ាងខ្លាំងដើម្បីទប់ទល់នឹងការប្រែប្រួលអាកាសធាតុ កង្វះខាតទឹកនិងការបំពុលនាពេលបច្ចុប្បន្ន។

គណៈប្រតិភូវៀតណាម ដឹកនាំដោយលោកឧបនាយករដ្ឋមន្ត្រី Tran Hong Ha បានចូលរួមសម័យប្រជុំពេញអង្គ និងកិច្ចសន្ទនាស្តីពីកិច្ចសហប្រតិបត្តិការលើទឹក។ វៀតណាមមានគំនិតផ្ដួចផ្ដើមនិងមតិអន្តរាគមន៍ជាច្រើន រួមចំណែកដល់ជោគជ័យនៃសន្និសីទ។
ការដែលសន្និសីទទឹកអង្គការសហប្រជាជាតិឆ្នាំ២០២៣អនុម័តលើរបៀបវារៈអំពីទឹក គឺជាលទ្ធផលដ៏សែនសំខាន់មួយ ដែលរួមមានការសន្យាជិត ៧០០ ពីប្រទេសជា សមាជិកនានាក្នុងការការពារ "ប្រភពធនធានរួមសកលដ៏មានតម្លៃបំផុត របស់មនុស្ស ជាតិ”។ របៀបវារៈនេះបានដាក់ចេញការសន្យា ធ្វើសកម្មភាពសំខាន់ៗជាច្រើន ចាប់ពី ការជ្រើសរើសអាហារដ៏ឆ្លាតវៃជាងមុន រហូតដល់ការវាយតម្លៃឡើងវិញអំពីធនធានទឹក ដូចជាកម្លាំងចលករមួយសម្រាប់សេដ្ឋកិច្ច និងជាផ្នែកមួយនៃបេតិកភណ្ឌវប្បធម៌នៃ ភពផែនដី៕

ប្រតិកម្មទៅវិញ

ផ្សេងៗ