អង្គការសហប្រជាជាតិអនុម័តលើសេចក្ដីសម្រេចចិត្តពន្យាពេលចំពោះយន្តការដាក់ទណ្ឌកម្មយេម៉ែន

(VOVWORLD) -ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិនាថ្ងៃទី ២៦ កុម្ភៈ បានអនុម័តលើពង្រាងសេចក្ដីសម្រេចចិត្ត ដោយភាគីរុស្ស៊ីនាំចេញស្ដីពីការពន្យាពេលចំពោះយន្តការដាក់ទណ្ឌកម្មទៅលើយេម៉ែន។ 


ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិនាថ្ងៃទី ២៦ កុម្ភៈ បានអនុម័តលើពង្រាងសេចក្ដីសម្រេចចិត្ត ដោយភាគីរុស្ស៊ីនាំចេញស្ដីពីការពន្យាពេលចំពោះយន្តការដាក់ទណ្ឌកម្មទៅលើយេម៉ែន។ សេចក្ដីសម្រេចចិត្ត ២០៤២ នេះ ទទួលបានការគាំទ្ររបស់សមជិកក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិទាំង ១៥ ហើយតាមនោះពន្យាពេលបន្ថែម ១ ឆ្នាំទៀតនូវវិធានការដាក់ទណ្ឌកម្មតម្រង់ទៅលើបុគ្គល និងមុខសញ្ញាមួយចំនួន ឲ្យដល់ថ្ងៃទី ២៦ កុម្ភៈ ឆ្នាំ ២០១៩ ព្រមទាំងពន្យាពេលចំពោះបេសកកម្មរបស់ក្រុមអ្នកជំនាញការជួយឧបត្ថម្ភប្រតិបត្តិយន្តការដាក់ទណ្ឌកម្ម យេម៉ែនរហូតដល់ថ្ងៃទី ២៨ មិនា ឆ្នាំ ២០១៩ ខាងមុខ។ បទដាក់ទណ្ឌកម្មទាំងនេះ រួមមាន ហាមឃាត់ការធ្វើដំណើរ និង បង្កកទ្រព្យសម្បត្តិចំពោះបុគ្គល និងមុខសញ្ញាពោលខាងលើ៕


ប្រតិកម្មទៅវិញ

ផ្សេងៗ