អង្គការសហប្រជាជាតិអំពាវនាវដល់ភាគីនានានៅយេម៉ែនគោរពកិច្ចព្រមព្រៀងឈប់បាញ់

(VOVWORLD) -ប្រធានគណៈប្រតិភូឃ្លាំមើលបទឈប់បាញ់របស់អង្គការសហប្រជាជាតិប្រចាំនៅ Hodeida វរសេនីយ៍ឯក Patrick Cammaert បានទៅទស្សនាទីក្រុងកំពង់ផែរនេះរបស់យេម៉ែន នាថ្ងៃទី ២៤ ខែធ្នូ។ 
អង្គការសហប្រជាជាតិអំពាវនាវដល់ភាគីនានានៅយេម៉ែនគោរពកិច្ចព្រមព្រៀងឈប់បាញ់ - ảnh 1 កងកម្លាំងគាំទ្ររដ្ឋាភិបាល Yemen (រូបថត: THX / TTXVN)

នៅទីនេះ លោក Patrick Cammaert បានអំពាវនាវដល់កងកម្លាំងរបស់រដ្ឋាភិបាលយេម៉ែនដែលគាំទ្រដោយអារ៉ាប៊ីសាអ៊ូឌីត និងក្រុមឧទ្ទាម Houthi គោរពកិច្ចព្រមព្រៀងឈប់បាញ់ ដែលបានឯកភាពគ្នានាពេលកន្លងទៅនៅស៊ុយអែត។ លោក Patrick Cammaertក៏បានអះអាងថាសហគមន៍អន្តរជាតិកំពុងខិតខំប្រឹងប្រែងដើម្បីបញ្ចប់សង្គ្រាមនៅយេម៉ែន។ លើសពីនេះទៀតលោក Patrick Cammaert ក៏បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការអនុវត្តកិច្ចព្រមព្រៀងឈប់បាញ់និងអះអាងថាលោកនឹងទៅទស្សនកិច្ច នៅតំបន់សង្គ្រាមនៃទីក្រុងនាពេលខាងមុខផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ