អង្គភាពអាជីវកម្មវៀតណាមនិងអាល្លឺម៉ង់ជំរុញកិច្ចសហប្រតិបត្តិការ

អង្គភាពអាជីវកម្មវៀតណាមនិងអាល្លឺម៉ង់ជំរុញកិច្ចសហប្រតិបត្តិការ - ảnh 1
អង្គភាពអាជីវកម្មវៀតណាមនិងអាល្លឺម៉ង់ជំរុញកិច្ចសហប្រតិបត្តិការ

(VOV)_នារសៀលថ្ងៃទី២៤ សីហា នៅទីក្រុងហាណូយ ឧបនាយករដ្ឋមន្ត្រី និង
ជារដ្ឋមន្ត្រី​ការបរទេសវៀតណាម លោក Pham Binh Minh បានអញ្ជើញទទួលជួប
 លោក Volker Kauder ប្រធានគណៈប្រតិភូសម្ព័ន្ធ​ភាពប្រជាធិបតេយ្យ/សង្គមកិច្ច
កាតូលិក ( CDU / CSU) ក្នុងរដ្ឋសភាអាល្លឺម៉ង់​។ នៅទីនេះ លោក Pham Binh Minh
 បានអះអាងថា៖ វៀតណាមជានិច្ច​កាលគោរព និងយកចិត្តទុកដាក់ដល់ការអភិ
វឌ្ឍន៍ទំនាក់ទំនងជាមួយអាល្លឺម៉ង់ ដែលជាប្រទេសដើរតួនាទីដ៏សែនសំខាន់នៅ
អឺរ៉ុប និងលើពិភពលោក។ លោក Volker Kauder បានអះអាងថា៖រដ្ឋសភាអាល្លឺម៉ង់
ជានិច្ចកាលគាំទ្រ និងខំប្រឹងប្រែងជំរុញទំនាក់ទំនងសហប្រតិបត្តិការ ដើម្បីផលប្រ
យោជន៍សំរាប់ប្រទេសទាំងពីរ។ ​ភាគីទាំងពីរបានស្វាគមន៍ការដែលកិច្ចព្រមព្រៀង
ពាណិជ្ជកម្មសេរីរវាងវៀតណាមនិង EU នឹងបានចុះហត្ថលេខាយ៉ាងឆាប់ៗ ហើយ
ឯកភាពបន្តជំរុញស្ថាប័ន ​និង​អង្គភាពអាជីវកម្មនៃប្រទេសទាំងពីរ បង្កើនកិច្ចសហ
ប្រតិបត្តិការ ពង្រីកឧត្តមភានិងព សក្ដានុភាពរបស់ភាគីទាំងពីរ នាំទំនាក់ទំនងយុទ្ធសាស្ត្រវៀតណាម-អាល្លឺម៉ង់​ កាន់តែអភិវឌ្ឍន៍ពីមួយថ្ងៃទៅមួយថ្ងៃ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ