អង្គភាពអាជីវកម្មវៀតណាមបង្កើនពន្លឿនពាណិជ្ជកម្មនៅអូស្ត្រាលី
(VOVWORLD) /  
|
អង្គភាពអាជីវកម្មតម្បាញ់កាត់ដេរម៉ូត់សំលៀកបំពាក់ទីក្រុងហាណូយចំនួន១០កំពុងចូលរួមផ្សារណាត់ អន្តរជាតិ “Australia Internatinonal Sourcing Fair” (tinkinhte.vn) |
Vovworld-អង្គភាពអាជីវកម្មតម្បាញ់កាត់ដេរម៉ូត់សំលៀកបំពាក់ទីក្រុង
ហាណូយចំនួន១០កំពុងចូលរួមផ្សារណាត់អន្តរជាតិ “Australia Internatinonal
Sourcing Fair” បានប្រព្រឹត្តទៅនៅមជ្ឈមណ្ឌលពិព័ណ Melbourne ទីក្រុង Melbourne
អូស្ត្រាលីចាប់ពីថ្ងៃទី១៣ដល់១៥វិច្ឆិកា។
បណ្ដាពាណិជ្ជកម្មតម្បាញកាត់ដេរធំៗរបស់វៀតណាមបានតាំងបង្ហាញនិងឧទ្ទេសនាមផលិតផលជាច្រើនពោពេញទៅដោយអត្តសញ្ញាណវៀតណាម។ ដៃគូអូស្ត្រាលីជាច្រើនមានបំណងចុះហត្ថលេខាលើកិច្ចព្រមព្រៀងនាំចេញនាំចូលជា
មួយអង្គភាពអាជីវកម្មតម្បាញកាត់ដេរវៀតណាម។
ផ្សារណាត់ “Australia Internatinonal Sourcing Fair” ត្រូវបានរៀបចំមួយឆ្នាំម្ដង ជាកន្លែងដើម្បីអង្គភាពអាជីវកម្មនាំចូលអូស្ត្រាលីនិងអង្គភាពអាជីវកម្មបរទេសមករកគ្នាសហប្រតិបត្តិការរកស៊ី ទន្ទឹមនឹងនោះស្វែងរកដៃគូដើម្បីសាជីវកម្មនិង
វិនិយោគផលិតកម្មនៅឯបរទេស៕
-VOVWORLD