អង្គភាពអាជីវកម្មវៀតណាម-អាល់ហ្សេរីបង្កើនកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច
(VOV) /  
|
អង្គភាពអាជីវកម្មវៀតណាម-អាល់ហ្សេរីបង្កើនកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច (nguyenphutrong.net) |
Vovworld-វេទិការអង្គភាពអាជីវកម្មវៀតណាម-អាលហ្សេរីបានប្រព្រឹត្តទៅនៅរដ្ឋធានីអាល់ហ្សេ-អាល់ហ្សេរីនាថ្ងៃទី២០តុលាជាមួយការចូលរួមរបស់អង្គភាពអាជីវកម្មប្រមាណ១០០។ ថ្លែងមតិនៅទីនេះ អនុរដ្ឋមន្ត្រីក្រសួងឧស្សាហ-ពាណិជ្ជកម្មវៀតណាមលោក Tran Tuan Anh បានឧទ្ទេសនាមជាមួយអង្គភាពអាជីវកម្មអាល់ហ្សេរីអំពីគោលនយោបាយលើកទឹកចិត្តវិនិយោគសហប្រតិបត្តិការរបស់វៀតណាម សក្តានុភាពឧត្តមភាពនិងសមិទ្ធិរបស់ខឿនសេដ្ឋកិច្ចវៀតណាមក្នុងបណ្ដាវិស័យផលិតកម្មកែច្នៃនាំចេញកសិផលជាដើម។ ក្នុងឱកាសចូលរួមវេទិការអង្គភាពអាជីវកម្មវៀតណាម-អាល់ហ្សេរី អនុរដ្ឋមន្ត្រីក្រសួងឧស្សាហ-ពាណិជ្ជកម្មវៀតណាមលោក Tran Tuan Anh បានធ្វើការជាមួយក្រសួងការបរទេសឧស្សាហកម្មនិងពាណិជ្ជកម្មអាល់ហ្សេរីសំដៅជំរុញទំនាក់ទំនងសហប្រតិបត្តិការសេដ្ឋកិច្ចពាណិជ្ជកម្មរវាងប្រទេសទាំងពីរឲ្យអភិវឌ្ឍន៍យ៉ាងខ្លាំងក្លាថែមទៀត៕
-VOV