អង់គ្លេសគប្បីប្រតិបត្តិតាមច្បាប់ EU ក្នុងបញ្ហា Brexit ក្នុងដំណាក់កាលអន្តរកាល

អង់គ្លេសគប្បីប្រតិបត្តិតាមច្បាប់ EU ក្នុងបញ្ហា  Brexit ក្នុងដំណាក់កាលអន្តរកាល - ảnh 1
អង់គ្លេសគប្បីប្រតិបត្តិតាមច្បាប់ EU ក្នុងបញ្ហា Brexit ក្នុងដំណាក់កាលអន្តរកាល (VNA)


(VOVworld) – នាថ្ងៃទី​ ១១ កុម្ភៈ អ្នកទទួលបន្ទុកការចរចារស្តីពីបញ្ហា Brexit
 នៃសភាអឺរ៉ុប (EP) លោក Guy Verhofstadt  បានឲ្យដឹងថា៖ ទស្សនៈរបស់
សហភាពអឺរ៉ុប (EU) គឺក្នុងដំណាក់កាលអន្តរកាលពីសមាជិកពេញលេញដល់
 ពេលណាអង់គ្លេសចាកចេញពី EU ទាំងស្រុង នោះគឺប្រទេសនេះនៅប្រតិបត្តិ
 តាមច្បាប់របស់  EU។ ប្រការនេះមានន័យថា៖ ក្រុងឡុងនៅប្រតិបត្តិតាមរាល់
 សាលក្រមនៃតុលាការកំពូល  EU ដល់ក្រោយឆ្នាំ ២០១៩។ ប្រការនេះផ្ទុយទៅ
នឹងទស្សនៈរបស់រដ្ឋាភិបាលអង់គ្លេសដែលចាត់ទុកថា៖ ក្រុងឡុងនឹងមិន
ប្រតិបត្តិ តាមច្បាប់ណាមួយរបស់ EU ទេ ក្នុងពេលលែងជាសមាជិកនៃប្លុក
នេះ។ លោក  Guy Verhofstadt  ក៏បានប្រកាសថា៖ ទំនាក់ទំនងរវាង EU
និងអង់គ្លេសនាពេល ខាងមុខអាចត្រូវបានពិភាគ្សាបន្ទាប់ពីប្រទេសនេះ
ដោះស្រាយដោយដាច់ខាតអំពី ចំនួនប្រាក់ដែលគេត្រូវសង់ដោយសារ Brexit
ផងដែរ៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ