អង់គ្លេសចាប់ផ្តើមយុទ្ធនាការព័ត៌មានទ្រង់ទ្រាយធំស្តីពីការបោះប្រជាមតិចំពោះ Brexit
|
អង់គ្លេសចាប់ផ្តើមយុទ្ធនាការព័ត៌មានទ្រង់ទ្រាយធំស្តីពីការបោះប្រជាមតិចំពោះ Brexit (Image: VNA) |
(VOVworld) – គណៈកម្មាធិការរៀបចំការបោះឆ្នោតអង់គ្លេសទើបនឹងចាប់
ផ្តើមយុទ្ធនាការ ទ្រង់ទ្រាយធំបំផុតពីមុនមកសំដៅអំពាវនាវប្រជាពលរដ្ឋ
ប្រទេសនេះចុះឈ្មោះបោះឆ្នោតនិងស្វែងយល់ព័ត៌មានអំពីការបោះប្រជាម
តិនាថ្ងៃទី ២៣ មិថុនា ខាងមុខ ស្តីពីការដែល អង់គ្លេសនឹងស្ថិតនៅឬចាក
ចេញពីសហភាពអឺរ៉ុប (EU) ឬហៅថា “Brexit” ។ ចំណាយសំរាប់ យុទ្ធនាការ
នេះបានឡើងដល់ ២ លាន ៤ សែន ផោនអង់គ្លេស (ស្មើរនឹង ៣ លាន ៤
សែន ដុ ល្លាអាមេរិក)។ នាថ្ងៃទី ១៥ ឧសភា នាយកទទួលបន្ទុកការផ្សព្វ
ផ្សាយព័ត៌មាននៃគណៈកម្មា ធិការរៀបចំការបោះឆ្នោតអង់គ្លេស លោក
Alex Robertson បានឲ្យដឹងថា៖ ស្ថាប័ននេះនឹង ដំណើរការយុទ្ធនាការព្រមៗ
គ្នាលើកាណាល់ទូរទស្សន៍ វិទ្យុសម្លេងនិងបណ្តាញសង្គម ក៏ដូច ជានៅតាម
មធ្យោបាយនូផ្សព្វផ្សាយដ៏ទៃទៀតហើយផ្តល់ឯកសារណែនាំបោះឆ្នោតជូន
គ្រួសារនិមួយមុនកាល កំណត់នាថ្ងៃទី ៧ មិថុនា៕