|
អ្នកការទូតជើងចាស់លោក Tim Barrow (រូបថត៖EPA) |
(VOVworld) - នាថ្ងៃទី៤ មករា នាយករដ្ឋមន្រ្តីអង់គ្លេសលោកស្រី Theresa May
បានតែងតាំងអ្នកការទូតជើងចាស់លោក Tim Barrow ជាឯកអគ្គរាជទូតអង់គ្លេស
ប្រចាំនៅសហភាពអឺរ៉ុប (EU) ដើម្បីជំនួសឲ្យលោក Ivan Rogers ដែលទើបនឹង បាន
លាលែងពីតំណែង។លោក Barrow ធ្លាប់កាន់តំណែងជាឯកអគ្គរាជទូតអង់គ្លេស
ប្រចាំនៅរុស្ស៊ីអាណត្តិ ២០១១-២០១៥ ហើយនាបច្ចុប្បន្នលោកកំពុងកាន់តំណែង
ជានាយកផ្នែក នយោបាយចំណុះក្រសួងការបរទេស៕