អង់គ្លេសនឹងរៀបចំការស្ទង់ប្រជាមតិអំពីការចាកចេញពីសហភាពអឺរ៉ុប
(VOVworld) – នាថ្ងៃទី ២៣ មករា នាយករដ្ឋមន្ត្រីអង់គ្លេស លោក David Cameron បាន
ប្រកាសថា៖ ប្រទេសនេះនឹងរៀបចំការស្ទង់ប្រជាមតិអំពីការចាក ចេញពីសហភាព
អឺរ៉ុប (EU) របស់អង់គ្លេស នាចុងឆ្នាំ ២០១៧ បើសិនជាគណៈបក្សអភិរក្សនិយម
ដណ្តើមជ័យជំនះក្នុងការបោះឆ្នោតសកលនាឆ្នាំ ២០១៥ ខាងមុខ។ ក្នុងបទថ្លែង
សន្ទរកថានៅរដ្ឋធានីឡុង (អងគ្លេស) លោក Cameron បានឲ្យដឹងថា៖ ក្នុងកាលៈទេសៈ ប្រជាជនអងគ្លេសបានអស់សង្ឃឹមយ៉ាងខ្លាំងក្លា ចំពោះ EU គឺមុនបង្អស់ លោក Cameron បងចរចារឡើងវិញលក្ខ័ណអំពីចរិក លក្ខណៈសមាជិករបស់អង់គ្លេសក្នុង EU ។ លោក
Cameron ក៏បានទទួល ស្គាល់ដែរថា៖ ដំណើរការស្ទង់ប្រជាមតិក្នុងដំណាក់កាលនា
បច្ចុប្បន្ននេះ មិនសមស្របចំពោះទាំងអងគ្លេសនិងអឺរ៉ុប ៕