អង់គ្លេសបង្កើនវិធានការប្រឆាំងភេរវកម្ម
|
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃអង់គ្លេស Theresa May (AP) |
Vovworld-អង់គ្លេសកំពុងប្រឈមមុខនឹងគ្រោះអាសន្នភេរវកម្មធំជាងនៅមិន
ថាពេលវេលាណាពីមុននិងក្រោយព្រឹតតិការណ៍ទី១១កញ្ញា។ នេះជាការព្រមាន
របស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃអង់គ្លេស Theresa May មុនពេលប្រកាសវិធានការថ្មី
ប្រឆាំងភេរវកម្មដែលបានដាក់ជូនរដ្ឋសភាពិនិត្យក្នុងសប្ដាហ៍នេះ។
រដ្ឋមន្ត្រី Theresa May បានសង្កត់ធ្ងន់ថា គំរោងច្បាប់ស្ដីពីសន្តិសុខនិងប្រឆាំង
ភេរវកម្មរបស់អង់គ្លេសដែលដាក់ជូនរដ្ឋសភានឹងកំណត់វិធានការមួយចំនួនដូច
ជាអនុញ្ញាតឲ្យលុបចោលលិខិតឆ្លងដែនរបស់មុខសញ្ញាត្រូវសង្ស័យទៅឯបរទេស
ចូលរួមសង្គ្រាមឥស្លាម អនុញ្ញាតឲ្យរដ្ឋាភិបាលត្រួតពិនិត្យលទ្ធភាពមុខសញ្ញា
សង្ស័យត្រឡប់មកអង់គ្លេសជាដើម។ ទន្ទឹមនឹងនោះគំរោងច្បាប់ថ្មីក៏មានមាត្រា
កំណត់ច្បាស់ការដែលក្រុមហ៊ុនធានារ៉ាប់រងនានាទូទាត់ប្រាកលោះដែលគ្រួសារ
ជំរិតបានសង់ឲ្យភេរវកម្មគឺរំលោភច្បាប់៕