អង់គ្លេសប្រកាសផែនការសំរាប់ដំណាក់កាលអន្តរកាល

(VOVWORLD) - នាថ្ងៃទី ២១ កុម្ភៈ រដ្ឋាភិបាលអង់គ្លេសបានប្រកាសគំរោងផែនការ សំរាប់ដំណាក់កាលអន្តរកាលក្រោយរយៈពេលចាកចេញពីសហភាពអឺរ៉ុប  (EU) ឬហៅថា Brexit។ 
អង់គ្លេសប្រកាសផែនការសំរាប់ដំណាក់កាលអន្តរកាល - ảnh 1 អង់គ្លេសប្រកាសផែនការសំរាប់ដំណាក់កាលអន្តរកាល

(VOVworld) – នាថ្ងៃទី ២១ កុម្ភៈ រដ្ឋាភិបាលអង់គ្លេសបានប្រកាសគំរោងផែនការ សំរាប់ដំណាក់កាលអន្តរកាលក្រោយរយៈពេលចាកចេញពីសហភាពអឺរ៉ុប  (EU) ឬហៅថា Brexit។ តាមនោះ ដំណាក់កាលនេះនឹងប្រព្រឹត្តទៅក្នុងរយៈពេលចាំ បាច់ដើម្បីអនុវត្តប្រព័ន្ធថ្មីរួមមានការទទួលបានកិច្ចព្រមព្រៀងថ្មីររវាងភាគីទាំងពីរ។ ប៉ុន្តែ រដ្ឋាភិបាលអង់គ្លេសក៏បានសន្យាថា៖ ដំណាក់កាលនេះនឹងមិនអូស បន្លាយជាងរយៈពេល ២ ឆ្នាំទេគិតតាំងពីពេលប្រទេសនេះចាកចេញពី EU នាថ្ងៃទី ២៩ មិនា ឆ្នាំ ២០១៩។ គំរោងឯកសារពោលខាងលើក៏បានសឲ្យឃើញ ថា៖ ក្រុងឡុងនឹងប្រតិបត្តិតាមការកំណត់ថ្មីរបស់  EU ហើយចូលរួមការចរចានា នាស្តីពីកូតានេសាទត្រីនាពេលខាងមុខ។ ប៉ុន្តែ ក្រុងឡុងមិនអាចចុះហត្ថលេខា លើបណ្ដាកិច្ចព្រមព្រៀងពាណិជ្ជកម្មដោយគ្មានឯកភាពរបស់ EU ឡើយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ