អចិន្ត្រៃយ៍គណៈលេខា លោក Tran Quoc Vuong អញ្ជើញទៅបំពេញទស្សន កិច្ចនៅខេត្ត Vientian ប្រទេសឡាវ

(VOVWORLD) - ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចនៅប្រទេសឡាវ នាថ្ងៃទី១០ខែតុលា សមាជិកការិយាល័យនយោបាយនិងជាអចិន្ត្រៃយ៍ គណៈលេខា លោក Tran Quoc Vuong បានអញ្ជើញទៅទស្សនាខេត្ត Vientiane ប្រទេសឡាវ។ 
អចិន្ត្រៃយ៍គណៈលេខា លោក Tran Quoc Vuong អញ្ជើញទៅបំពេញទស្សន កិច្ចនៅខេត្ត Vientian ប្រទេសឡាវ - ảnh 1 សមាជិកការិយាល័យនយោបាយនិងជាអចិន្ត្រៃយ៍ គណៈលេខា លោក Tran Quoc Vuong បានអញ្ជើញទៅទស្សនាខេត្ត Vientiane ប្រទេសឡាវ 

លោក Tran Quoc Vuong បានថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំនិងប្រជាជនខេត្ត Vientiane ដែលបានទទួលបដិសណ្ឋារកិច្ចយ៉ាងមហោឡារិត និងពោរពេញទៅ ដោយមិត្តភាពនិងភាតរភាព ព្រមទាំងសំដែងក្តីជំនឿជាក់ថាបក្ខភាគ រដ្ឋអំណាច និងប្រជាជនខេត្ត Vientiane នឹងអនុវត្តឲ្យបានជោគជ័យនូវគោលដៅនៃសេចក្តី សម្រេចចិត្តក្នុងមហាសន្និបាតលើកទី១០នៃបក្សប្រជាជនបដិវត្តន៍ឡាវនិងសេចក្តីសម្រេចចិត្តមហាសន្និបាតលើកទី៥បក្ខភាគខេត្តដែលបានដាក់ចេញ និងកសាង ខេត្ត Vientiane ឲ្យកាន់តែរីកចម្រើនយ៉ាងខ្លាំងក្លា និងប្រជាជនកាន់តែ មានសុភ មង្គលសម្បូរធូរធារផងដែរ។ ទន្ទឹមនឹងនេះ លោក Tran Quoc Vuong ក៏វាយតម្លៃខ្ពស់ ចំពោះលទ្ធផលនៃកិច្ចសហប្រតិបត្តិការនិងជួយឧបត្ថម្ភគ្នា ទៅវិញទៅមករវាង ខេត្ត Vientiane និងបណ្តាខេត្តក្រុងរបស់វៀតណាមក្នុង រយៈពេលកម្លងមក ហើយសំដែងក្តីសង្ឃឹមថានាពេលខាងមុខ ខេត្ត Vientiane បន្តពង្រីកនិងលើក កម្ពស់ប្រសិទ្ធភាពក្នុងកិច្ចសហប្រតិបត្តិការលើវិស័យ ជាច្រើនជាមួយខេត្ត Hai Duong - Yen Bai – Nghe An – ទីក្រុង Hai Phong និងខេត្តក្រុងមួយចំនួនទៀត របស់ វៀតណាមផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ