អចិន្ត្រៃយ៍រដ្ឋសភាវៀតណាមពិភាគ្សាអំពីគំរោងច្បាប់ទទួលជួបពលរដ្ឋ
(VOV) /  
|
អចិន្ត្រៃយ៍រដ្ឋសភាវៀតណាមពិភាគ្សាអំពីគំរោងច្បាប់ទទួលជួបពលរដ្ឋ (vov.vn) |
VOV-បន្តរបៀបវារៈនៃសម័យប្រជុំលើកទី២០ នាព្រឹកថ្ងៃទី១៩សីហា គណៈ
កម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាវៀតណាមបានពិភាគ្សាអំពីបញ្ហាសំខាន់មួយចំនួន
ដែលមានការខ្វែងគំនិតរបស់គំរោងច្បាប់ទទួលជួបពលរដ្ឋ។ តាមរយៈការ
ពិភាគ្សា បណ្ដាសមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាបានឯកភាពចាត់ទុក
ថា ច្បាប់គួរតែកំណត់អំពីសកម្មភាពទទួលជួបពលរដ្ឋរបស់ស្ថាប័នរដ្ឋអង្គការ
នយោបាយ អង្គការនយោបាយសង្គម មិនគួរកំណត់ការទទួលខុសត្រូវទទួលជួប
ពលរដ្ឋរបស់អង្គការសង្គមវិជ្ជាជីវៈជាដើម។ អនុប្រធានរដ្ឋសភាលោក Huynh Ngoc
Son បានស្នើរថាត្រូវមានការិយាល័យទទួលជួបពលរដ្ឋរួមសំរាប់ស្ថាប័នរបស់
រដ្ឋសភាដោយគណៈកម្មាធិការបំណងប្រាថ្នាប្រជាជនធ្វើអធិបតី៖
“ខ្ញុំស្នើរអាចកំណត់គឺមួយសប្ដាហ៍រឺមួយខែទទួលជួបពលរដ្ឋម្ដង ធ្វើសេនាធិការ
លើកយោបល់ចំពោះរដ្ឋសភា ស្ថាប័នរដ្ឋសភាដោះស្រាយការងារចំណុះសម័ត្ថកិច្ច
របស់រដ្ឋសភាដូចជាចេញផ្សាយច្បាប់ឃ្លាំមើលរឺសំរេចបណ្ដាបញ្ហាសំខាន់រឺបញ្ហា
ចំណុះសម័ត្ថកិច្ចរបស់រដ្ឋសភា។ ទន្ទឹមនឹងនោះបញ្ជូនពាក្យបណ្ដឹងតវ៉ាសំណើរជូន
ស្ថាប័នមានការទទួលខុសត្រូវដោះស្រាយនិងសំណូមពររយៈពេលដោះស្រាយនិង
រាយការណ៍ជាមួយរដ្ឋសភា៕”
-VOV