អចិន្រ្តៃយ៍គណៈលេខាមជ្ឈឹមបក្សកុម្មុយនិស្តវៀតណាមលោក Tran Quoc Vuong ទទួលជួបជាមួយរដ្ឋមន្រ្តីការពារជាតិអាមេរិកលោក Mark Esper

(VOVWORLD) - លោករដ្ឋមន្ត្រី Mark Esper បានអះអាងថា អាមេរិកគោរពហើយមានគោលបំណងចង់ពង្រឹងនិងពង្រីកទំនាក់ទំនងសហប្រតិបតិ្តការជាមួយវៀតណាមលើគ្រប់វិស័យ ក្នុងនោះកិច្ចសហប្រតិបតិ្តការការពារជាតិគឺជាកត្តាសំខាន់មួយ។
អចិន្រ្តៃយ៍គណៈលេខាមជ្ឈឹមបក្សកុម្មុយនិស្តវៀតណាមលោក Tran Quoc Vuong ទទួលជួបជាមួយរដ្ឋមន្រ្តីការពារជាតិអាមេរិកលោក Mark Esper - ảnh 1 លោក Tran Quoc Vuong អចិន្រ្តៃយ៍គណៈលេខាមជ្ឈឹមបក្សកុម្មុយនិស្តវៀតណាម (ខាងស្ដាំ) បានទទួលជួបជាមួយលោក Mark Esper រដ្ឋមន្រ្តីក្រសួងការពារជាតិអាមេរិក (រូបថត៖ TTXVN)

  នារសៀលថ្ងៃទី២០ ខែវិច្ឆិកា នៅទីស្នាក់ការមជ្ឈឹមបក្ស លោក Tran Quoc Vuong អចិន្រ្តៃយ៍ គណៈលេខាមជ្ឈឹមបក្សកុម្មុយនិស្តវៀតណាមបានទទួលជួបជាមួយលោក Mark Esper រដ្ឋមន្រ្តីក្រសួងការពារជាតិអាមេរិកដែលកំពុងអញ្ជើញមកបំពេញទស្សនកិច្ចការងារនៅវៀតណាម។ លោករដ្ឋមន្ត្រី Mark Esper បានអះអាងថា អាមេរិកគោរពហើយមានគោលបំណងចង់ពង្រឹងនិងពង្រីកទំនាក់ទំនងសហប្រតិបតិ្តការជាមួយវៀតណាមលើគ្រប់វិស័យ ក្នុងនោះកិច្ចសហប្រតិបតិ្តការការពារជាតិគឺជាកត្តាសំខាន់មួយ។ ចំណែកឯលោក Tran Quoc Vuong ក៏បានអះអាងថា វៀតណាមចាត់ទុក អាមេរិកជាដៃគូមួយក្នុងចំណោមដៃគូសំខាន់ជួរមុខ ហើយមានគោលបំណងចង់ជំរុញអោយទំនាក់ទំនងភាពជាដៃគូគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរអោយកាន់តែរីកចម្រើនប្រកបដោយភាពស៊ីជំរៅ ប្រសិទ្ធភាព និងជាក់ស្ដែងពីមួយថ្ងៃទៅមួយថ្ងៃ។ លោក Tran Quoc Vuong បានសង្កត់ធ្ងន់ថា ភាគីទាំងពីរត្រូវការបន្តជំរុញការផ្លាស់ប្ដូរគណៈប្រតិភូជាន់ខ្ពស់ទៅវិញទៅមក សហប្រតិបតិ្តការដោះស្រាយផលវិបាកដោយសង្គ្រាម ក្នុងនោះមានគម្រោងបោសសម្អាតការបំពុលបរិស្ថាននៅព្រលានយន្តហោះ Bien Hoa ជួយឧបត្ថម្ភដល់ជនរងគ្រោះដោយជាតិគីមីពុលពណ៌លឿងទុំ/dioxin បង្កើនកិច្ចសហប្រតិបត្តិការក្នុងក្របខ័ណ្ឌគំនិតផ្ដួចផ្ដើមអនុតំបន់ទន្លេមេគង្គ ព្រមទាំងស្នើរអោយអាមេរិកបន្តជួយឧបត្ថម្ភវៀតណាមចូលរួមសកម្មភាពរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិផងដែរ។

        លោករដ្ឋមន្រ្តី Mark Esper បានអះអាងថា អាមេរិកគាំទ្រចំពោះការដោះស្រាយជម្លោះនៅសមុទ្រខាងកើតដោយសន្តិវិធី ឈរលើច្បាប់អន្តរជាតិ ក្នុងនោះមាន UNCLOS ឆ្នាំ១៩៨២ គោរពយ៉ាងពេញលេញនូវដំណើរការការទូតនិងគតិយុត្ត ធានាសុវត្ថិភាពនិងសេរីភាពខាងនាវាចរណ៍និងអាកាសចរណ៍ក្នុងតំបន់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ