​អាជីវកម្មវៀតណាម​ទទួល​បានការ​វិនិយោគ ២៥លានដុល្លារ​ ដើម្បី​អភិវឌ្ឍន៍ ខ្សែសង្វាក់តម្លៃកាហ្វេប្រកបដោយនិរន្តរភាព

(VOVWORLD) - មូលនិធីវិនិយោគ & GREEN (ហូឡង់) ទើបតែបញ្ចេញទុន ហើយគ្រោងនឹងផ្តល់ហិរញ្ញប្បទានរហូតដល់ ២៥ លានដុល្លារអាមេរិក សម្រាប់ក្រុមហ៊ុនភាគហ៊ុន Phuc Sinh (Phuc Sinh Corporation) ជាក្រុមហ៊ុននាំចេញកាហ្វេនិងម្រេចរបស់វៀតណាម ដែលប្រដេញតាមការអភិវឌ្ឍប្រកបដោយចីរភាព ដើម្បីអភិវឌ្ឍន៍ខ្សែសង្វាក់តម្លៃកាហ្វេប្រកបដោយនិរន្តរភាព ដោយគ្មានការកាប់បំផ្លាញព្រៃឈើ។

នេះគឺជាការវិនិយោគលើកដំបូងរបស់មូលនិធិវិនិយោគ & GREEN លើអាជីវកម្មវៀតណាម ដោយបញ្ជូនសញ្ញាវិជ្ជមានសម្រាប់កសិកម្មវៀតណាម ក្នុងការទាក់ទាញការវិនិយោគមានលក្ខណៈតភ្ជាប់ ប្រកបដោយនិរន្តរភាពពីទីផ្សារហិរញ្ញវត្ថុអន្តរជាតិ។

 ​អាជីវកម្មវៀតណាម​ទទួល​បានការ​វិនិយោគ ២៥លានដុល្លារ​ ដើម្បី​អភិវឌ្ឍន៍ ខ្សែសង្វាក់តម្លៃកាហ្វេប្រកបដោយនិរន្តរភាព - ảnh 1មូលនិធីវិនិយោគ & GREEN នឹងផ្តល់ហិរញ្ញប្បទានរហូតដល់ ២៥ លានដុល្លារអាមេរិក សម្រាប់ក្រុមហ៊ុនភាគហ៊ុន Phuc Sinh ដើម្បីអភិវឌ្ឍន៍ខ្សែសង្វាក់តម្លៃកាហ្វេប្រកបដោយនិរន្តរភាព ។ រូបថត៖ Hua Chung/TTXVN

នៅក្នុងពិធីប្រកាសព័ត៌មានឧបត្ថម្ភទុននាថ្ងៃទី ១៥ ខែសីហា នៅទីក្រុងហូជីមិញ តំណាងក្រុមហ៊ុនភាគហុន Phuc Sinh បានឲ្យដឹងថា ជាមួយនឹងការវិនិយោគនិងការគាំទ្ររយៈពេលវែងពីមូលនិធិវិនិយោគ & GREEN នោះក្រុមហ៊ុន Phuc Sinh បានប្តេជ្ញាជំរុញការផ្លាស់ប្តូរកសិកម្មកាហ្វេរបស់វៀតណាមឆ្ពោះទៅរកខ្សែសង្វាក់ផ្គត់ផ្គង់ដែលអាចតាមដានប្រភពដើមនិងគ្មានការកាប់បំផ្លាញព្រៃឈើ។ ក្រុមហ៊ុននឹងផ្តោតលើការកែលម្អគុណភាព និងតម្លៃកាហ្វេវៀតណាម នៅពេលពង្រីកផលិតកម្មនិងទៅដល់អតិថិជនទូទាំងពិភពលោក តាមនោះ ជំរុញផលិតផលរបស់វៀតណាមដែលផលិតប្រកបដោយនិរន្តរភាពនៅទូទាំងពិភពលោក។

ចាប់ពីខែមករាឆ្នាំ ២០២៥ សហភាពអឺរ៉ុប (EU) នឹងអនុវត្តបទប្បញ្ញត្តិប្រឆាំងនឹងការកាប់បំផ្លាញព្រៃឈើ (EUDR)។ តាមនោះ អឺរ៉ុបនឹងហាមឃាត់ការនាំចូលផលិតផលកសិកម្មចំនួន ៧ ក្រុម ដូចជា៖ កាហ្វេ ឈើ កៅស៊ូ កាកាវ ... ចូលសហភាពអឺរ៉ុប ប្រសិនបើដំណើរការផលិតចេញនូវផលិតផលទាំងនេះបង្កឱ្យមានការកាប់បំផ្លាញព្រៃឈើ។ ដូច្នេះហើយ បើចង់នាំចេញទៅកាន់ទីផ្សារអឺរ៉ុប អាជីវកម្មត្រូវបង្ខំចិត្ត ផ្លាស់ប្តូរផលិតកម្មដើម្បីគោរពតាមច្បាប់ថ្មីនេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ