អាជីវករវៀតណាមរួមដំណើរជាមួយការអភិវឌ្ឍន៍ប្រទេសជាតិ
|
អាជីវករវៀតណាមរួមដំណើរជាមួយការអភិវឌ្ឍន៍ប្រទេសជាតិ (VOV) |
Vovworld-នាថ្ងៃទី១៣តុលារំលឹកខួបលើកទី១០នៃទិវាអាជីវករវៀតណាម
(ទី១៣តុលា)។ ក្នុងឱកាសនេះ ដំបន់ជាច្រើនក្នុងទូទាំងប្រទេសបានរៀបចំសកម្ម
ភាពរំលឹកខួប លើកដម្កើងបណ្ដាអាជីវករ-អង្គភាពអាជីវកម្មគំរូ។ នៅទីក្រុងហា
ណូយ នាថ្ងៃទី១១តុលា ថ្លែងមតិនៅជំនួបមុខអាជីវករវៀតណាមជាង១០០នាក់
គំរូឆ្នាំ២០១៤ ប្រធានរដ្ឋវៀតណាមលោក Truong Tan Sang បានស្នើរសហគមន៍
អង្គភាពអាជីវកម្មពង្រីកតួនាទីស្នូលក្នុងដំណាក់កាលឧស្សាហូបនីយកម្មទំនើប
ភាវូបនីយកម្ម រួមចំណែកជាមួយបក្សនិងរដ្ឋលើកកំពស់កំលាំងខ្លាំងនៃខឿន
សេដ្ឋកិច្ច នាំប្រទេសក្លាយទៅជាសម្បូរធូធារ។ នៅទីក្រុងហូជីមិញ សមាគម
អាជីវករទីក្រុងហូជីមិញបានរៀបចំខួបលើកទី១០នៃទិវាអាជីវករវៀតណាមនិង
លើកដម្កើងអាជីវករគំរូចំនួន១០០នាក់របស់ទីក្រុងឆ្នាំ២០១៤។ លោក Pham Ngoc
Hung អនុប្រធានសមាគមអង្គភាពអាជីវកម្មទីក្រុងហូជីមិញបានឲ្យដឹងថា៖
“ក្នុងចំណោមអាជីវករគំរូចំនួន១០០នាក់នេះគឺជាថ្នាក់ដឹកនាំអង្គភាពអាជីវកម្មរកស៊ីមានប្រសិទ្ធភាព រួមចំណែកដ៏ធំធេងសំរាប់ថវិការរដ្ឋ។ អង្គភាពអាជីវកម្មមានការកែលំអរក្នុងការគ្រប់គ្រងអង្គភាពអាជីវកម្មនិងបង្កើតផលិតផល
ថ្មីសំរាប់សង្គមសកម្មសំរាប់សហគមន៍សង្គម៕”