អំណរបុណ្យតេតនៅសាលាក្រុងប៉ារីស
(VOVWORLD) /  
|
អំណរបុណ្យតេតនៅសាលាក្រុងប៉ារីស (xaluan.com) |
Vovworld-នាយប់ថ្ងៃទី៤កុម្ភៈ(ពោលគឺថ្ងៃទី៥បុណ្យតេត) ជាលើកដំបូងទំនៀម
ទំលាប់អំណរបុណ្យតេតរួមជាមួយវប្បធម៍សិល្បៈវិសេសវិសាលរបស់វៀតណាម
ត្រូវបានឧទ្ទេសនាមជាមួយភ្ញៀវជាង១ពាន់នាក់នៅសាលាក្រុងប៉ារីសបារាំង។ ថ្លែង
មតិប្រារព្ធពិធី ទេសាភិបាលទីក្រុងប៉ារីសលោក Bertrand Delanoe បានវាយតំលៃ
ខ្ពស់សហគមន៍ជនវៀតណាមនៅទីក្រុងប៉ារីសបានមានការសម្របសម្រួលល្អនិង
រួមវិភាគទានទៅក្នុងការអភិវឌ្ឍន៍រួមរបស់ទីក្រុង។
“ខ្ញុំចង់សម្ដែងការវាយតំលៃខ្ពស់ចំពោះសហគមន៍ជនវៀតណាមនៅទីក្រុង
ប៉ារីស។ ប្រជាជនប៉ារីសវាយតំលៃខ្ពស់ការដែលមិត្តបានចាំដល់អតីតកាលឆ្ពោះ
ទៅជីដូនជីតារក្សាប្រពៃណីប៉ុន្តែតភ្ជាប់និងសម្របសម្រួលល្អទៅក្នុងជីវភាពរស់នៅទីក្រុងប៉ារីសនិងមានការរួមវិភាគទានជាច្រើនទៅក្នុងការអភិវឌ្ឍន៍ទីក្រុង។ ឆ្នាំជួបប្រាស្រ័យវៀតណាម-បារាំង២០១៣-២០១៤ ជាឱកាសល្អដើម្បីយើងជំរុញកិច្ច
សហប្រតិបត្តិការ។”
អំណរបុណ្យតេតនៅសាលាក្រុងប៉ារីសជាលើកដំបូង ចំពោះអាណិកជនវៀត
ណាម នោះជាក្តីមោទនភាពដ៏ធំធេង។ បងស្រី Hong Anh សមាជិការគណៈប្រតិបត្តិសមាគមជនវៀតណាមនៅបារាំងបានចែករំលែកថា៖
“បុណ្យតេតវៀតណាមជាលើកដំបូងបានរៀបចំនៅទីនេះ មោទនភាពណាស់ចំពោះសហគមន៍ជនវៀតណាម។ ទោះបីបានប្រសូត្រនៅបារាំងក្តី Hong Anh ស្រលាញ់អាវផាយវៀតណាមនិងចូលចិត្តស្លៀកពាក់ក្នុងឱកាសសំខាន់ៗដូចនឹង
ថ្ងៃនេះ៕”
-VOVWORLD