អតីតប្រធានាធិបតីកូរ៉េខាងត្បូង លោកស្រី ផាក គឺនហេ ត្រូវបានតុលាការបង្គាប់ឱ្យចាប់ខ្លួន
|
អតីតប្រធានាធិបតីកូរ៉េខាងត្បូង លោកស្រី ផាក គឺនហេ ត្រូវបានតុលាការបង្គាប់ឱ្យចាប់ខ្លួន |
(VOV)_ អតីតប្រធានាធិបតីកូរ៉េខាងត្បូង លោកស្រី ផាក គឺនហេ ត្រូវបានចាប់
ខ្លួន នាព្រឹកថ្ងៃទី៣១មិនា។ បន្ទាប់ពីពេលសួរចម្លើយនាថ្ងៃទី៣០មិនា តុលាការនៃទី
ក្រុងសេអ៊ូលបានសម្រេចចេញដីកាឃាត់ខ្លួនលោកស្រីផាកគឺនហេ ក្រោមបទប្រកាន់
ថា មានជាប់ពាក់ព័ន្ធនឹង អំពើពុករលួយ ការរំលោភអំណាច និងការធ្វើឱ្យ លេចធ្លាយ
ឯកសាររដ្ឋាភិបាល។ លោកស្រី ផាក គឺនហេត្រូវបានតុលាការធម្មនុញ្ញទម្លាក់ចេញពីតំ
ណែង កាលពីថ្ងៃទី១០ មិនាកន្លងទៅ។ អតីតថ្នាក់ដឹកនាំរូបនេះ ត្រូវបានចាត់ទុកថា
បានរួមគំនិតជាមួយមិត្តភក្តិ លោកស្រី Choi Soon-sil ធ្វើអន្តរាគមន៍ក្នុងកិច្ចការរដ្ឋ
និងរកកម្រៃដោយប្រើប្រាស់ទំនាក់ទំនងជាមួយប្រធានាធិបតី៕