អ៊ីតាលីជម្រុញឲ្យអឺរ៉ុបពិនិត្យបទបញ្ញត្តិជនភៀសខ្លួន
(VOVworld)-ក្នុងការខំប្រឹងប្រែងសំដៅស្វែងរកដំណោះស្រាយទប់ទល់នឹង
វិបត្តិដែលធ្វើចំណាកស្រុក ដែលកំពុងបានវាយតម្លៃថាអាក្រក់បំផុត តាំងពី សង្គ្រាមលោកលើកទី២មក នាថ្ងៃទី៤កញ្ញា បណ្តារដ្ឋមន្ត្រីការបរទេសសហ
ភាព អឺរ៉ុប EU បានអនុវត្តកិច្ចប្រជុំនៅ Luxembourg ស្តីពីបញ្ហានេះ។ ថ្លែងមតិ
ក្នុងពិធី រដ្ឋមន្ត្រីអ៊ីតាលី លោក Paolo Gentiloni បានអំពាវនាវឲ្យ EU ពិនិត្យឡើង
វិញ បទបញ្ញត្តិសម្រាប់ជនភៀសខ្លួន សំដៅដោះស្រាយ វិបត្តិធ្វើចំណាក
ស្រុក។ លោករូបនេះបានសង្កត់ធ្ងន់ថា ត្រូវមានបទបញ្ញត្តិរួមមួយ ទាក់ទិន
ដល់សិទ្ធអន្តោប្រវេសន៍របស់ជនធ្វើចំណាក់ស្រុក ដែលបានអនុវត្តសម្រាប់
EU ទាំងមូល ជាការចាំបាច់ណាស់ផងដែរ៕