អ៊ីតាលីព្រួយបារម្ភអំពីសន្តិសុខក្រោយករណីបាញ់កាំភ្លើងនៅតុលាការមីឡាន
|
អ៊ីតាលីព្រួយបារម្ភអំពីសន្តិសុខក្រោយករណីបាញ់កាំភ្លើងនៅតុលាការមីឡាន (AFP) |
Vovworld-នាយករដ្ឋមន្ត្រីអ៊ីតាលីលោក Matteo Renzi បានរិះគន់រាល់កំហុស
ឆ្គងនិងភាពបណ្ដែតបណ្ដោយក្នុងប្រព័ន្ធសន្តិសុខនៃប្រទេសនេះបន្ទាប់ពីកើត
មានឡើងករណីជនជាប់ចោទម្នាក់បាញ់កាំភ្លើងក្នុងការជំនុំជំរះនៅតុលាការ
មីឡានដែលធ្វើឲ្យមនុស្ស៣នាក់ត្រូវស្លាប់និង២នាក់រងរបួស។ ប្រការនេះបាន
បង្កើតការព្រួយបារម្ភអំពីស្ថានភាពសន្តិសុខសំរាប់ពិព័ណ៌ពិភពលោក EXPO
2015 ដែលនឹងត្រៀមប្រារព្ធឡើងនៅទីក្រុងមីឡានក្នុង៣សប្ដាហ៍ខាងមុខ។ ក្នុង
សន្និសីទកាសែតរបស់រដ្ឋាភិបាលនារសៀលថ្ងៃទី៩មេសាលោក Renzi បាន
សំណូមពរស្ថាប័នសន្តិសុខអ៊ីតាលីពិនិត្យឡើងវិញប្រព័ន្ធទាំងមូលក៏ដូចជា
ដំណើរការការពារសន្តិសុខនៅស្ថាប័នអំណាច។ តាមនាយករដ្ឋមន្ត្រី Renzi ថា
អ្នកប្រមុខប្រព័ន្ធការពារតុលាការមីឡានជាកន្លែងកើតមានឡើងការបាញ់
កាំភ្លើងនឹងត្រូវបានស៊ើបអង្កេតអំពីការទទួលខុសត្រូវក្នុងករណីនេះ៕