|
នាយករដ្ឋមន្រ្តីអ៊ីតាលី លោក Matteo Renz(រូបថតៈtuoitre.vn) |
(VOV)_នាថ្ងៃទី២១ កុម្ភះ លោក Matteo Renzi បានទទួលដំណែងជានាយករដ្ឋ
មន្ត្រីអ៊ីតាលីជាផ្លូវការ។ ថ្លែងមតិជាមួយមជ្ឈដ្ឋានសារព័ត៍មាន បន្ទាប់ពីជំនួប
សន្ទនាជាមួយប្រធានាធិបតីអ៊ីតាលី Giorgio Napolitano លោក Matteo Renzi បាន
ប្រកាស់ថា៖ខ្ញុំនឹងនាំមកអោយអ៊ីតាលីរដ្ឋាភិបាលថ្មី១ប្រកបដោយសេចក្ដីសង្ឃឹម។ លោកបានអោយដឹងថា៖រដ្ឋាភិបាលថ្មីនឹងចាប់ផ្តើមធ្វើការពីថ្ងៃទី ២២កុម្ភះតទៅ។
មុននោះ លោក Matteo Renzi ក៏បានអះអាងថា៖នឹងរួមជាមួយរដ្ឋាភិបាលថ្មីធ្វើ
សកម្មភាពដល់អស់អាណត្តិនាឆ្នាំ ២០១៨ ដើម្បីសម្រេចការកែទម្រង់ចាំបាច់មួយ
ចំនួន នាំប្រទេសអ៊ីតាលីរួចផុតពីវិបត្តិសេដ្ឋកិច្ចដ៏ធ្ងន់ធ្ងរនេះ។ ទន្ទឹមនឹងនោះ បញ្ជីរាយ
នាមរដ្ឋាភិបាលថ្មី ក៏បានដាក់ជូនប្រធានាធិបតី នាថ្ងៃទី២១ កុម្ភះនេះដែរ៕