អធិការបតីអាល្លឺម៉ង់៖ ដំណោះស្រាយរដ្ឋពីរនឹងជួយបញ្ចប់ជម្លោះអ៊ីស្រាអែល - ប៉ាឡេស្ទីន
(VOVWORLD) -លោកស្រី Angela Merkel បានសង្កត់ធ្ងន់ថាក្នុងនាមជាម្ចាស់ជំនួយអន្តរជាតិទ្វេភាគីធំបំផុតសម្រាប់ទឹកដីប៉ាឡេស្ទីននោះ ទីក្រុង ប៊ែរឡាំងនឹងបន្តគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ចនិងពង្រឹងសង្គមស៊ីវិល។
នាថ្ងៃទី ២៩ ខែសីហា អធិការបតីអាល្លឺម៉ង់លោកស្រី Angela Merkel បានអំពាវនាវឱ្យមានដំណោះស្រាយរដ្ឋពីរចំពោះជម្លោះអ៊ីស្រាអែល - ប៉ាឡេស្ទីន បើទោះបីជាគោលដៅនេះ នៅប្រឈមមុខនឹងគ្រោះអាសន្ន "កាន់តែពិបាកសម្រេចបាន " ក៏ដោយ។
ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានជាមួយប្រធានាធិបតីប៉ាឡេស្ទីនលោក Mahmoud Abbas ដែលកំពុងធ្វើទស្សនកិច្ចនៅទីក្រុងប៊ែរឡាំងនោះ អធិការបតីអាល្លឺម៉ង់លោកស្រី Angela Merkel បានចាត់ទុកថា ប្រជាជនប៉ាឡេស្ទីននិងអ៊ីស្រាអែលអាចរួមរស់ជាមួយគ្នាប្រកបដោយសុខសន្តិភាព និងសន្តិសុខ។ លោកស្រី Angela Merkel បានសង្កត់ធ្ងន់ថាក្នុងនាមជាម្ចាស់ជំនួយអន្តរជាតិទ្វេភាគីធំបំផុតសម្រាប់ទឹកដីប៉ាឡេស្ទីននោះ ទីក្រុង ប៊ែរឡាំងនឹងបន្តគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ចនិងពង្រឹងសង្គមស៊ីវិល។ លោកស្រីបន្តថា ដំណោះស្រាយរដ្ឋពីរនាបច្ចុប្បន្នគឺជាមធ្យោបាយតែមួយគត់ដែលអាចជួយបញ្ចប់ជម្លោះអ៊ីស្រាអែលនិងប៉ាឡេស្ទីន។
ជាកិច្ចឆ្លើយតប ប្រធានាធិបតីប៉ាឡេស្ទីនលោក Mahmoud Abbas បានឲ្យដឹងថាប្រជាជនប៉ាឡេស្ទីនតែងតែត្រៀមខ្លួនជាស្រេចក្នុងការចរចាលើដំណោះស្រាយ
រដ្ឋពីរក្នុងក្របខ័ណ្ឌនៃ ខ្សែព្រំដែនឆ្នាំ១៩៦៧។ លោកបានអបអរសាទរចំពោះការខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលអាល្លឺម៉ង់ក្នុងការជួយសម្រួលរបៀបទាក់ទងផ្ទាល់ពហុភាគី។ លោកប្រធានាធិបតីប៉ាឡេស្ទីនក៏បានរិះគន់ចំពោះសមភាគីអាមេរិក លោក Donald Trump ខណៈដែលបានគាំទ្រអ៊ីស្រាអែលក្នុងបញ្ហាមួយចំនួនដូចជាទីក្រុង Jerusalem ជនភៀសខ្លួន តំបន់ព្រំដែន និងតំបន់តាំងទីលំនៅដ្ឋានជាដើម។ ក្នុងសុន្ទរកថារបស់ខ្លួន លោកប្រធានាធិបតី Mahmoud Abbas បានសង្តត់ធ្ងន់ថា ប៉ាឡេស្ទីនបានលើកសំណើរថា រាល់ការចរចារវាងប្រជាជនអ៊ីស្រាអែលនិងប៉ាឡេស្ទីន ស្ដីពីដំណោះស្រាយរដ្ឋពីរចាំចាច់ត្រូវអនុវត្តន៍ក្រោមការឧបត្ថម្ភគាំទ្រពីអន្តរជាតិផងដែរ៕