អធិការបតីអាល្លឺម៉ង់ការពារគោលនយោបាយចំពោះជនភៀសខ្លួន

(VOVWORLD) - នាថ្ងៃទី២៩ សីហា អធិការបតីអាល្លឺម៉ង់លោកស្រី Angela Merkel បានឡើងសម្លេងការពារគោលនយោបាយបើកទ្វារទទួលស្វាគមន៍ជនភៀសខ្លួនដែលរដ្ឋាភិបាលរបស់លោកស្រីប្រដេញតាមក្នុងប៉ុន្មានឆ្នាំកន្លងទៅ។
អធិការបតីអាល្លឺម៉ង់ការពារគោលនយោបាយចំពោះជនភៀសខ្លួន - ảnh 1 ជនភៀសខ្លួនស៊ីរី (រូបថត៖AFP/TTXVN)

(VOVworld) - នាថ្ងៃទី២៩ សីហា អធិការបតីអាល្លឺម៉ង់លោកស្រី Angela Merkel បានឡើងសម្លេងការពារគោលនយោបាយបើកទ្វារទទួលស្វាគមន៍ជនភៀសខ្លួនដែលរដ្ឋាភិបាលរបស់លោកស្រីប្រដេញតាមក្នុងប៉ុន្មានឆ្នាំកន្លងទៅ។ លោកស្រី រូបនេះអះអាងថា ការបើកទ្វារព្រំដែនចំពោះ ជនភៀសខ្លួនជាសេចក្ដីសំរេចសំខាន់ និងត្រឹមត្រូវក្នុងករណីមនុស្សធម៌លើកលែង។ លោកស្រី Merkel សង្កត់ធ្ងន់ថា ប្រទេសអឺរ៉ុបនានាអាចត្រឹមតែរស់នៅក្នុងសុវត្ថិភាពនិងភាពសម្បូររុងរឿង ប្រសិន បើសហការគ្នាក្នុងស្ថានការណ៍រួមប៉ុណ្ណោះ។ លោកស្រីបានអះអាងនូវគោល នយោបាយរបស់រដ្ឋាភិបាលនោះគឺ បង្ក្រាបក្រុមជួញដូរមនុស្ស បង្កើនជំនួយ ឧបត្ថម្ភអភិវឌ្ឍន៍និងជួយឧបត្ថម្ភមនុស្សធម៌ខាងលំនៅដ្ឋានសំរាប់ប្រទេសមជ្ឈឹម បូព៌ានិងទ្វីបអាហ្វ្រិក ហើយបន្តជួយឧបត្ថម្ភជនអន្តោប្រវេសន៍សម្របខ្លួនទៅក្នុង សហគមន៍ប្រទេសសាមី៕

ប្រតិកម្មទៅវិញ

ផ្សេងៗ