អធិការបតីអាល្លឺម៉ង់មានគោលបំណងជំរុញទំនាក់ទំនងជាមួយបារាំង

(VOVWORLD) - នាថ្ងៃទី ១៣ កក្កដា នៅទីក្រុងប៉ារីស បារាំង អធិការបតីអាល្លឺម៉ង់ លោកស្រី Angela Merkel និងប្រធានាធិបតីបារាំង លោក Emmanuel Macron បានសហការអធិបតីកិច្ចប្រជុំគណៈរដ្ឋមន្ត្រីអន្តររដ្ឋាភិបាលដើម្បីសម្តែងនូវការប្តេជ្ញាចិត្ត នៃប្រទេសទាំងពីរក្នុងការខំប្រឹងប្រែងកែទម្រង់ EU។ 
អធិការបតីអាល្លឺម៉ង់មានគោលបំណងជំរុញទំនាក់ទំនងជាមួយបារាំង  - ảnh 1 អធិការបតីអាល្លឺម៉ង់មានគោលបំណងជំរុញទំនាក់ទំនងជាមួយបារាំង 

(VOVworld) – នាថ្ងៃទី ១៣ កក្កដា នៅទីក្រុងប៉ារីស បារាំង អធិការបតីអាល្លឺម៉ង់ លោកស្រី Angela Merkel និងប្រធានាធិបតីបារាំង លោក Emmanuel Macron បានសហការអធិបតីកិច្ចប្រជុំគណៈរដ្ឋមន្ត្រីអន្តររដ្ឋាភិបាលដើម្បីសម្តែងនូវការប្តេជ្ញាចិត្ត នៃប្រទេសទាំងពីរក្នុងការខំប្រឹងប្រែងកែទម្រង់ EU។ ថ្លែងមតិនៅសន្និសីទកាសែត បន្ទាប់នោះ អធិបការបតី Merkel បានសម្តែងគោលបំណងបញ្ជូនការជំរុញថ្មីសំរាប់ ទំនាក់ទំនងអាល្លឺម៉ង់-បារាំង ព្រមទាំង សន្យាបង្កើនទំនាក់ទំនងទ្វេភាគីឲ្យបានខ្លាំងក្លា ថែមទៀតតាមរយៈកំណែទម្រង់សហភាពអឺរ៉ុប (EU)។ ក្រៅពីនោះ អធិការបតី អាល្លឺម៉ង់ លោកស្រី Angela Merkel បានអះអាងជាថ្មីម្តងទៀតនូវវិធានការកែទម្រង់ធំ ក្នុង EU ដែលនឹងត្រូវបានពិនិត្យមើលនិងអនុវត្តក្រោយការបោះឆ្នោតនៅអាល្លឺម៉ង់នា ខែកញ្ញាខាងមុខ។ បារាំងនិងអាល្លឺម៉ង់ក៏បានឯកភាពអភិវឌ្ឍន៍យន្តហោះចំបាំងថ្មីរបស់ អឺរ៉ុបផងដែរដើម្បីបង្កើនកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរលើវិស័យការពារជាតិ និងសន្តិសុខ៕  

ប្រតិកម្មទៅវិញ

ផ្សេងៗ